ប្រទះឃើញសពស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្ដែតទឹកស្រះក្នុងវត្តនាគវ័ន្

0
511

ភ្នំពេញ: ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៣៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទឹកស្រះវត្តនាគវ័ន្ត ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកទឹកត្នោតជូរ តាំងពីព្រឹករហូតដល់យប់ មិនឃើញគាត់លុះព្រឹកឡើងស្រាប់តែប្រទះសពអណ្ដែតទឹកស្រះទៅវិញ ។


ជនរងគ្រោះពេលស្រវឹងម្ដងៗ ទៅដេកក្បែរស្រះទឹកនោះ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យកោសល្យវិច័យ រួចសពត្រូវបានដឹកទៅបូជានៅវត្តទួលអស់លោក និងមិនទាន់រកឃើញសាច់ញាតិទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here