(ព្រះសីហនុ) នៅរសៀលថ្ងៃសៅរ៍ទី ១៤ ខែកក្តដានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសអោយដឹង ថា បរិមាណទឹកភ្លៀងដែលបាននឹងកំពុងធ្លាក់បន្ថែមជាបន្តបន្ទាប់ បានធ្វើឱ្យទឹកស្ទឹងសំរោង ពិសេសត្រង់ចំណុចស្ពានសំរោង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀត ។
ជុំវិញបញ្ហានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានបន្ថែមថា ភ្លៀងនៅតែបន្តធ្លាក់ ហើយទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន៕