បទចម្រៀងដែលមានចំណងជើងថា «Bboom Bboom» ដ៏គួរអោយចាប់អារម្មណ៏របស់ Momoland បានកើនចំនួនអ្នកចុចទស្សនាដល់ទៅ ២០០ លានដងនៅលើ YouTube។ គួររំលឹកផងដែរថាបទ «Bboom Bboom» ត្រូវបានចេញផ្សាយកាលពីខែមករាឆ្នាំនេះ ហើយបើគិតត្រឹមថ្ងៃទី ១៣ ខែកក្កដាវេលាម៉ោង ៩ព្រឹក(ម៉ោងនៅកូរ៉េ) បទចម្រៀងនេះមានអ្នកចុចទស្សនាកើនដល់ជាង ២០០,៤៧០,០០០ ដង។
បទចម្រៀងមួយបទនេះក៏មានស្ថិតិខ្ពស់ផងដែរនៅលើតារាងតន្រ្តីក្នុងស្រុកក្នុងរយះពេល ៦ខែបន្ទាប់ពីការចេញផ្សាយ។ ទន្ទឹមនឹងនេះ Momoland ក៏កំពុងតែផ្សព្វផ្សាយជាមួយអាល់ប៊ុមចម្រៀងទី ៤ របស់ពួកគេគឺ «BAAM» ផងដែរ។
តោះ!!ទៅមើលបទចម្រៀង «Bboom Bboom» របស់ Momaland ទាំងអស់គ្នា៕
ប្រែសម្រួល ៖ RathDy