ឈាមស្រែក ស្បែកហៅ ! ចាប់បានឃាតករដែលរំលោភសម្លាប់ស្ត្រីម្នាក់ ឃាតករគឺជាប្អូនថ្លៃស្រីរងគ្រោះ

0
490

បាត់ដំបង៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ឃាតករបានហើយ លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតដល់វេលាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ ២០២០ នេះជនសង័្សយឈ្មោះ ស៊ន ដាមូ( ហៅដាំ) បានឆ្លើយសារភាពអំពីសកម្មភាព របស់ខ្លួនដែលបានប្រព្រឹត្តិចំពោះបងថ្លៃស្រីឈ្មោះ ហង្ស ហ៊ន កាលពីរាត្រីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ នោះនៅចំណុចវាលស្រែភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាកដមែន ។

លោកវរសេនីយ៍ឯក នាយការិយាល័យ បានឲ្យដឹង បន្តថា មូលហេតុដែលនាំទៅដល់ការ សម្លាប់ជនរងគ្រោះគឺដោយសារជនសង័្សយរូបនេះមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនរងគ្រោះ ហើយក្នុងរយៈពេលចុងក្រោយនេះ ជនរងគ្រោះមានបំណងឲ្យប្អូនស្រីបង្កើតរបស់ខ្លួន ដែលត្រូវជាប្រពន្ធរបស់ជនសង័្សយ ចាកចេញទៅទីឆ្ងាយ ដើម្បីខ្លួនជាមួយជន សង័្សយបានរស់នៅជាមួយគ្នាក្នុងឋានៈជាប្តីប្រពន្ធ ។

នៅទីបំផុត ជនសង័្សយបានប្រើប្រាស់វិធីនាំជនរងគ្រោះយកទៅសម្លាប់ចោល ដោយប្រើប្រាស់ខ្សែរិតកសម្លាប់ ដើម្បីដោះស្រាយបញ្ហាស្នេហាត្រីកោណមួយនេះ ព្រោះតែខ្លួនមិនអាចធ្វើនូវអ្វីដែលជាបំណងរបស់ជនរងគ្រោះបាន និងបំណងយកទ្រព្យរបស់ជនរងគ្រោះ នៅក្រោយពេលស្លាប់ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីប្រមែប្រមូលភស្តុតាងផ្សេងៗ ទាក់ទងជាមួយនឹងករណី(ឃាតកម្ម)នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here