កូនត្រីពូជជាង៥ម៉ឺនក្បាល ប្រលែង ចូលអាងទឹក៦មករា នៅខេត្តកំពង់ធំ

0
1014

(កំពង់ធំ)  ពិធីព្រលែងកូនត្រីពូជជាង ៥ ម៉ឺនក្បាល ចូលអាងទឹកធម្មជាតិ អាងទឹក៦មករា  ត្រូវបានចូលរួម ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាអធិបតីភាព និងប្រធាន អនុប្រធានមន្រ្តីរាជការជុំវិញខេត្តនិងលោកតា លោកយាយ សិស្សានុសិស្សចូលរួមជាង២០០០នាក់ ស្ថិតនៅក្នុងភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១២ ខែកក្តដា ឆ្នាំ ២០១៨ ដែលបានចាត់ធ្វើឡើង ដោយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែង សុំឲ្យសមត្ថកិច្ចជំនាញ ខណ្ទរដ្ឋបាលជលផល  ទាំងផ្នែក សង្កាត់ និងអធិការខាងជើងបឹងទន្លេសាប រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ ជាពិសេសបទល្មើសឆក់ត្រី និងហាមដាច់ខាតការឃុបឃិតគ្នា ប្រព្រឹត្តបទល្មើស ដោយពុំមានការលើកលែងជាដាច់ខាត។

លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា ការព្រលែងកូនត្រីពូជនេះ គឺត្រូវបាបចាត់ធ្វើឡើងលើកទី១៦ ជាក់ស្តែងការព្រលែងត្រីចូលអាងទឹក៦មករា ពេលនេះគឺមានត្រីស្រែចំនួន១០០គ.ក ត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្តែង អន្ទង់ និងកូនត្រីពូជជាង ៥ម៉ឺនក្បាលមានកូនត្រីឆ្ពិន ៤ម៉ឺនក្បាលត្រីប្រលូង៥ពាន់ក្បាល ត្រីកាហែរ ៥ពាន់ក្បាល ក្នុងគោលបំណងនៃការព្រលែងត្រីគឺ ដើម្បីបង្កើនបរិមាណមឆ្ឆាជាតិ ឲ្យកាន់តែសម្បូរត្រី ដែលជាប្រយោជន៍ សេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោក ធីវ វណ្ណធី បានបញ្ជាក់ពី ប្រវត្តអាងទឹកតាំងក្រសាំង ដែលស្ថិតក្នុងភូមិក្បាលបី ដែលអាចរក្សាទឹកបាន ៣០ម៉ឺនម៉ែត្រគុណ មានទ្វារទឹកចំនួន២កន្លែង សំណង់បង្ហៀរទឹកចំនួន១ អាចស្រោចស្របៀផ្ទៃដីរដូវវស្សា ៩.៨៦៩ហិចតា និងដីស្រែប្រាំង ២.០១៩ហិចតា អ្នកទទួលផល១៨ភូមិ មាន៤ឃុំ ប្រជាពលរដ្ឋ១.៤១៨គ្រួសារ ស្មើរនិង៤.៧៣៦នាក់ ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាការព្រលែងកូនត្រីពូជលើកទី១៦ នៅក្នុងខេត្តកំពង់ធំ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ជួយគ្នាថែរក្សាមឆ្ឆាជាតិ និងដើម្បីជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ និងសូមអំពាវនាវឲ្យ មានការចូលរួមទាំងអស់គ្នា ការពារនិងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ នេសាទត្រីដោយខុសច្បាប់ ដែលត្រូវបានហាមឃាត់ ក្នុងនោះខណ្ទរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយដល់សហគមន៍ ពីទោសនៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ បើជនណាប្រើប្រាស់គឺត្រូវធ្វើកិច្ចសន្យា ចំពោះមិនមានការាងចាល និងចាត់វិធានការតាមច្បាប់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ កុំនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់ កុំកាប់បំផ្លាញ់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ខាងរដ្ឋបាលជលផលបាន អភិរក្សាត្រីមានសរុប៤៥ សហគមន៍ នឹងសុំឲ្យបងប្អូនចូលរួមបង្ករបង្កើនផល ដាំដំណាំ បន្លែបង្កការ ចិញ្ចឹមសត្វ នៅក្នុង មូលដ្ឋានដើម្បីដោះស្រាយជីវភាពគ្រួសារ និងសូមធ្វើឲ្យក្លាយជាទម្លាប់នៃការចូលចិត្តដាំដុះដើម្បីជីវភាពល្អប្រសើរ  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here