Ryu Phillip អាយុ​ ២៨ឆ្នាំ​​ទប់​ទឹក​ភ្នែកមិនជាប់​អំឡុង​ពេល​បទសម្ភាសន៍​មុន​ពេល​រៀបការ​ជាមួយ​ Mina ដែលមាន​អាយុ​បង​ដល់​ទៅ​ ១៧ឆ្នាំ

0
377

កូន​កំលោះ​លោក​ Ryu Phillip អាយុ​ ២៨​ឆ្នាំ​មិន​អាច​ទប់​ទឹក​ភ្នែក​ជាប់​ក្នុង​អំឡុង​ពេល​បទ​សម្ភាសន៍​មុន​ពេល​ប្រារព្វ​អាពាហ៍ពិពាហ៍។​ នៅ​ក្នុង​ការ​ចាក់​ផ្សាយ​កម្មវិធី​ទូរទស្សន៍​ One Night of TV Entertainment របស់​ប៉ុស្តិ៍​ទូរទស្សន៍​ SBS នៅ​ថ្ងៃ​ទី​ ១០​ ខែ​កក្កដា​នេះ​បាន​ចាក់​ផ្សាយ​ទាំង​ស្រុង​អំពី​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ Ryu Phillip និង​ Mina ដែល​នាង​មាន​អាយុ​ ៤៥​ឆ្នាំ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៧​ ខែកក្កដា។​

គូស្វាមី​ភរិយា​ដ៏​ល្បី​ល្បាញ​​មួយ​គូ​នេះ​ត្រូវ​បាន​មហា​ជន​ជា​ច្រើន​​ចាប់​អារម្មណ៏​យ៉ាង​ខ្លាំង​ចំពោះ​គម្លាត​អាយុ​ដ៏​ច្រើន​របស់​ពួកគេ​ដល់​ទៅ​ ១៧​ឆ្នាំ​ ហើយ​ពួកគេ​ក៏​បាន​កំណត់​ពេល​សម្រាប់​ការ​សម្ភាសន៍​មុន​ពេល​ពួកគេ​រៀប​អាពាហ៍​ពិពាហ៍។​ Mina បាន​និយាយ​ថា​ “យើង​បាន​ចុះ​បញ្ជី​អាពាហ៍​ពិពាហ៍​រួច​ហើយ​ តែ​ខ្ញុំ​មាន​អារម្មណ៏​ថា​ឥឡូវ​នេះ​ពួក​យើង​ពិត​ជា​គូស្វាមី​ភរិយា​ដែល​មាន​អាពាហ៍​ពិពាហ៍​”។​

ដោយ​នៅ​ក្នុង​បទ​សម្ភាសហ៍​គេ​បាន​ឃើញ​ Ryu Phillip បាន​សម្រក់​ទឹក​ភ្នែក​ចំពោះ​ការ​តស៊ូ​លើ​សេច​ក្ដី​ស្នេហា​មួយ​នេះ។​ Ryu Phillip បាន​ឆ្លើយ​តប​ថា​ “ខ្ញុំ​ពិត​ជា​បាន​សម្រក់​ទឹក​ភ្នែក​មែន​” និង​បាន​បន្ថែម​ថា​ “ខ្ញុំ​ដឹង​តាំង​ពី​ដំបូង​ថា​ខ្ញុំ​ប្រា​កដ​ជា​យំ​”។​ ឃើញ​បែប​នេះ​ Mina បាន​និយាយ​ថា​ “ឈប់​យំ​ទៅ​ វា​សឹង​តែ​​ធ្វើ​អោយ​ខ្ញុំ​យំ​តាម​ហើយ​​”។​

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here