BLACKPINK ចាប់ផ្ដើមគម្រោង​បង្ហាញ​ខ្លួន​ចូល​ទៅក្នុង​ទីផ្សាររបស់​អាមេរិកខាងជើងនឹងប៉ែក​អឺរ៉ុបនៅខែកញ្ញាខាងមុខនេះ

0
423

ក្រុមហ៊ុន​ YG Entertainment បាន​បញ្ជាក់​ថា​ផែនការ​របស់​ BLACKPINK នឹឹង​ពង្រីក​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​របស់​លោក​ខាង​លិច​នៅ​ក្នុង​ខែ​កញ្ញា​ដោយ​លើក​ឡើង​ពី​ទីផ្សារ​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​អាមេរិក​ខាង​ជើង​ និង​អឺរ៉ុប​។
យោងតាម​អ្នក​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ​ Hanwha Investment & Securities Co បាន​អោយ​ដឹង​ថា​ភាគហ៊ុន​របស់​ YG Entertainment កំពុង​មាន​កំណើន​ជា​ខ្លាំង​ ហើយ​លទ្ធភាព​នៃ​ការ​ប្រគុំ​តន្រ្តី​របស់​ BLACKPINK នឹង​ធ្វើ​ដំណើរ​ការ​ប្រគុំ​តន្រ្តី​នៅ​ទូទាំង​​ពិភពលោក​បានបង្កើន​នូវ​គោល​ដៅ​សម្រាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ YG Entertainment។​

BLACKPINK នឹង​បញ្ចប់​សកម្ម​ភាព​ក្នុង​ស្រុក​របស់​ខ្លួន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ចុង​ខែ​នេះ​ មុន​ពេល​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​អាមេរិក​ខាងជើង​ នឹងអឺរ៉ុប​នៅ​ខែ​កញ្ញា។​ ហើយ​និង​ធ្វើ​ការ​ត្រលប់​មកក្នុង​ស្រុក​​វិញ​ក៏​បាន​គ្រោង​ទុក​រួច​ជា​ស្រេច​នៅ​ចុង​ឆ្នាំ​នេះ​ផង​ដែរ៕​

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here