សោកស្តាយណាស់ ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅរដ្ឋធានីហ្សាកាតាកើនឡើងដល់ ២១ នាក់

0
394

ហ្សាកាតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីនៅ រដ្ឋធានីហ្សាការតា បានកើនឡើងដល់ ២១ នាក់ហើយនៅថ្ងៃព្រហស្បតិ៍ នេះ ហើយតាមការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង អមដោយរន្ទះនិងខ្យល់បក់ខ្លាំងបន្ថែមទៀត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី ០២ ខែមករា ឆ្នាំ២០២០។

លោក អាហ្គូស វីបូវ៉ូ (Agus Wibowo )អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា ពេលនេះអាជ្ញាធរកំពុងធ្វើបច្ចុប្បន្នភាពតួលេខពីប្រភពផ្សេងៗគ្នា ចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើង។ក្នុងកំឡុងពេលគ្រោះអន្តរាយទឹកជំនន់នេះ បណ្តាញអគ្គីសនីត្រូវបានបិទនៅតាមតំបន់ដែលរងការជន់លិច ជាច្រើនដើម្បីការពារការឆ្លងចរន្តអគ្គិសនី ជាមួយគ្នានេះ ខ្សែរថភ្លើងមួយចំនួននិងព្រលានយន្តហោះមួយរបស់ទីក្រុងនេះក៏ត្រូវបានបិទផងដែរ។


សូមបញ្ជាក់ថា អំឡុងពេលដែលពិភពលោកកំពុងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ២០២០ ទីក្រុងហ្សាកាតានិងទីប្រជុំជនផ្សេងទៀតបានលិចលង់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី ៣១ ធ្នូនិងឈានចូលដល់ព្រឹកព្រលឹមនៃថ្ងៃបុណ្យចូលឆ្នាំថ្មី ៕


ប្រភព៖សារព័ត៌មាន Channel News Asia

LEAVE A REPLY

Please enter your comment!
Please enter your name here