(កណ្តាល) យុវជនម្នាក់ ព្រោះតែអំណាចស្រា បានសុំ លុយម្តាយមិនឲ្យ ខឹងក៏ធ្វើសកម្មភាព អុកឡុកក្នុងគ្រួសារ រហូតកើតហិង្សារ គុបម្តាយទើបឳពុកមា ទ្រាំមិនបាន របស់សកម្មភាពយុវជននោះក៏វាយ១ដៃចំភ្នែក ធ្វើឲ្យគេខឹងច្រឡោតទាញ កាំបិតដេញកាប់ ឳពុកមាតែកាប់មិនបាន បែជាទៅដុតផ្ទះម្តាយឆេះហ្មត់រំសាយកំហឹង ហេតុការកើតឡើង កាលពីរសៀលថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះ រងគ្រោះឈ្មោះ កុក ស្រ៊ឺ ភេទស្រី អាយុ ៥៧ឆ្នាំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ផលទិត្យ ភេទប្រុស អាយុ២២ ឆ្នាំ។
នគរបានបន្តទៀតថា នៅមុនពេលកើតហេតុជនសង្ស័យ បានទៅចូមរួមពិធី បង្កក់កូន គេនៅក្នុងភូមិ លុះពេលត្រឡប់មកវិញបានសុំលុយពីម្តាយដើម្បីទៅ ទិញទឹកអូរអិឈិមកផឹក តែម្តាយជនសង្ស័យដោយឃើញស្ថានភាពកូនស្រវឹងទើបស្តីបន្តោសរហូតជនសង្ស័យជាកូនយកដុំដីគប់ម្តាយ ចំណែកឳពុកបានឃើញសកម្មភាព របស់ជនសង្ស័យ ទើបស្ទុះទៅឃាត់តែ ដោយជនសង្ស័យមិនស្តាប់ដាល់១ដៃ ចំភ្នែកខាងឆ្វេងជាំ ទើបធ្វើឲ្យជនសង្ស័យ ខឹងយ៉ាង ខ្លាំងទៅទាញកាំដេញកាប់ឳពុកមា តែកាប់មិនបានព្រោះឳពុកមារត់គេចខ្លួនបាត់ ។ ដោយដើរតាមរកឳពុកមា មិនឃើញក៏វិលក៏ត្រឡប់មិវិញ កើតជាកំហឹងខឹងនិងម្តាយ រួចក៏ដុតផ្ទះដែលមានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ៦នាក៊ ឆេះខូចខាតទាំងស្រុង ។ ក្រោយកើតហេតុនគរបាល បានចុះទៅដល់ ជួយអន្តរាគមន៍ រួចឃាត់រថយន្តយ និងបន្តនីតិវិធីច្បាប់ ៕