អ្នក​បកប្រែជនជាតិកូរ៉េ​កញ្ញា​ Ahn Hyun Mo បានប្រាប់​ថា​លោកប្រធានាធិបតី​ Donald Trump ជាបុគ្គលពិបាកបកប្រែអោយបំផុត

0
501

អ្នក​បក​ប្រែ​ជនជាតិ​កូរ៉េ​គឺ​កញ្ញា​ Ahn Hyun Mo បាន​និយាយ​ថា​​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ជាបុគ្គល​ដែល​ពិបាក​ក្នុង​ការ​បក​ប្រែ​អោយ​បំផុត​។​ កាល​ពី​ថ្ងៃ​ទី​ ៥​ ខែកក្កដា​ Ahn Hyun Mo, Park Kyung Lim, jessi និង​ Kim Ji hye បាន​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​ក្នុង​កម្ម​វិធី​ «Happy Together 3»​​ របស់​ទូរទស្សន៏​ KBS​ ហើយ​កញ្ញា​ Ahn Hyun Mo គឺ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៏​ជា​ខ្លាំង​ព្រោះ​តែ​ទេព​កោសល្យ​បក​ប្រែ​យ៉ាង​ស្ទាត់​ជំនាញ​​របស់​នាង​សម្រាប់​ព្រឹត្តិការណ៏​ធំ​ៗ​ រួម​មាន​ដូច​ជា​កម្ម​វិធី​ពាន​រង្វាន់​ចម្រៀង​ Billboard ឆ្នាំ​ ២០១៨​ និង​ សន្និ​បាត​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ និង​កម្ម​វិធី​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​គេ​សួរ​នាំ​ពី​បទ​ពិសោធន៏​ក្នុង​ការ​បក​ប្រែ​របស់​នាង។​

សំនួរ​ជា​ច្រើន​បាន​​សួរ​ដល់​នាង​ថា​មាន​ការ​លំបាក​ដែរ​ឫ​ទេ​ដែល​នាង​ធ្វើ​ការ​បក​ប្រែ​អោយ​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ជា​ច្រើន​ដែល​ប្រើ​ភាសា​ក្រៅ​ផ្លូវ​ការ​ ក្នុង​អំឡុង​ពេល​កម្ម​វិធី​ពាន​រង្វាន់​ BBMA យ៉ាង​ណា​មិញ​នាង​ក៏​បាន​ឆ្លើយ​ប្រាប់​ថា​នាង​មិន​មាន​ការ​លំបាន​ច្រើន​នោះ​ទេ​​ តែ​អ្វី​ដែល​ធ្វើ​អោយ​​នាង​ជួប​ការ​លំបាក​នោះ​គឺ​អំឡុង​ពេល​សន្និបាត​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ទៅ​វិញ​ទេ។​ នាង​បាន​ពន្យល់​ថា​ «ខ្ញុំ​បាន​បក​ប្រែ​អោយ​លោក​ Trump បាន​បីបួន​ដង​ ហើយ​គាត់​ប្រើ​វាក្យ​សព្ទ​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត​ »។

នាង​ក៏​បាន​លើក​យក​ឃ្លា​ពីរ​មក​ធ្វើ​ការ​បង្ហាញ​ដូច​ជា​ពាក្យ​ថា​ «Great»​ និង​ «A lot of»​ កញ្ញា​ Ahn Hyun Mo បាន​បន្ត​និយាយ​ថា​ «បើ​សិន​ជា​អ្នក​បក​ប្រែ​បក​ប្រែ​ឃ្លា​ទាំង​នេះ​ត្រង់​ៗ​ នោះ​ស្ដាប់​មើល​ទៅ​គាត់​ប្រើ​ពាក្យ​និយាយ​ដូច​ជា​សិស្ស​នៅ​ថ្នាក់​បឋម​ម្នាក់​អញ្ចឹង​។ ដូច​ច្នេះ​ខ្ញុំ​បាន​ព្យាយាម​ប្ដូរ​ពាក្យ​ទាំង​នេះ​វិញ​ដូចជា​«Fabulous, Good, Fantastic» នៅ​គ្រប់​ពេល​ដែល​គាត់​និយាយ​ពាក្យ​«Great»។​

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here