ក្មេងអាយុ​ ៣ឆ្នាំម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ឡានបន្ទាប់​ពី​ជីតា​របស់​គាត់បាន​ទុក​គាត់ចោលនៅ​ក្នុងឡានដោយអចេតនា

0
484

យោង​តាម​ស្ថានីយ៍​ប៉ូលីស​ Uiryeong នៅ​ថ្ងៃ​ទី​ ៤ ខែកក្កដា​នា​ពេល​ព្រឹក​នៅ​ម៉ោង​ប្រហែល​ ៩:៣០​ នាទី​ព្រឹក​ មាន​ជីតា​អាយុ​ ៦៣​ឆ្នាំ​ម្នាក់​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​មួយ​ចៅ​ប្រុស​អាយុ​ ៣​ឆ្នាំ​របស់​គាត់ថា​នឹង​យក​ចៅ​របស់​គាត់​ទៅ​ដាក់​នៅ​កន្លែង​មើល​ថែ​ក្មេង​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ជីតា​នោះ​បាន​ភ្លេច​ថា​ចៅ​របស់​គាត់​គឺ​អង្គុយ​នៅ​កៅអី​ខាង​ក្រោយ​ហើយ​​ក៏​បាន​បើក​ឡាន​ទៅ​កន្លែង​​ធ្វើ​ការ​តែ​ម្ដង។​

គាត់​បាន​ចត​​ឡាន​របស់​គាត់​នៅ​ក្នុង​ចំណត​រថយន្ត​ជិត​រយះ​ពេល​ ៤​ម៉ោង​។ នៅ​ម៉ោង​ប្រហែល​ ១:៣០​ នាទី​រសៀល​ លោក​តា​បាន​ត្រលប់​ទៅ​កន្លែង​ចត​​រថយន្ត​របស់​គាត់​វិញ​ហើយ​បាន​ឃើញ​ចៅ​ប្រុស​របស់​គាត់​សន្លប់​នៅ​កៅ​អី​ឡាន​ខាង​ក្រោយ​បាត់​ទៅ​ហើយ។​ កុមារ​នោះ​​ត្រូវ​បាន​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ និង​ទទួល​ការ​សង្រ្គោះ​បន្ទាន់​ តែ​ជា​អកុសល​គាត់​មិន​អាច​សង្រ្គោះ​បាន​​នោះ​ទេ​។ ប៉ូលីស​ជឿ​ជាក់​ថា​ក្មេង​ប្រុស​នេះ​បាន​ស្លាប់​ដោយ​សារ​តែ​កំដៅ​នៅ​ក្នុង​ឡាន។​

លោក​តា​នោះ​បាន​និយាយ​ថា​ «ខ្ញុំ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​នាពេល​ព្រឹក​ ដែល​ខ្ញុំ​ភ្លេច​ថា​ខ្ញុំ​បាន​នាំ​ចៅ​ប្រុស​របស់​ខ្ញុំ​មក​ជាមួយ​ខ្ញុំ​»​។
ប៉ូលីស​គ្រោង​បន្ត​ការ​ស៊ីប​អង្កេត​លើ​ការ​ស្លាប់​របស់​កុមារ​ ហើយ​ជីតា​ម្នាក់​នោះ​អាច​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​។

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here