សម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែងពេលដែលបានឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ឋនៅមានមានអាយុជីវិតនៅឡើយ

0
356

នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តី គឺយើងបានសង្រ្គោះជនរងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវបានអគារបាក់រលំសង្កត់អស់ពេល១ថ្ងៃ ។

បានក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើគ្រឿងចក្រកាត់បេតុងធំៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើតំបូលអាគារអស់មួយព្រឹកធំទើបសម្រេចជួយយកជនរងគ្រោះទាំង២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករានេះគឺប្រមូលវិភាគទានបាន១,៤០១,០០០.00។ ចំនួនថវិកាគឺនៅបន្តទទួល ពីសប្បុរសជនដែលនឹងជម្រាបជូនជាសាធារណៈនៅពេលឆាប់ៗនេះ។


តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ម៉ឺនដុល្លារ។ ចំពោះជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចំពោះគ្រួសារសពជនរងគ្រោះ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺនដុល្លារ និងប្រាក់បន្ថែម១០លានរៀល ទៀត សម្រាប់ធ្វើបុណ្យសព៕

LEAVE A REPLY

Please enter your comment!
Please enter your name here