រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ និងក្រុមការងារថ្នាក់ខេត្តសម្រាប់រៀបចំផ្ទេរបុគ្គលិក និងរៀបចំតំណែងគ្រប់គ្រងតាមការិយាល័យ និងនៅតាមបណ្តាអង្គភាពនានា

0
546

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពាក់ព័ន្ធនឹងក្រុមការងារថ្នាក់ខេត្តសម្រាប់រៀបចំផ្ទេរបុគ្គលិក និងរៀបចំតំណែងគ្រប់គ្រងតាមការិយាល័យនីមួយ និងនៅតាមបណ្តាអង្គភាពនៃរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ទូរទាំងខេត្តព្រះសីហនុ ក្រោមអធិបតភាព លោក ម៉ាង ស៊ីនេត អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ទីរ មន្ត្រីពាក់ពន្ធជាច្រើនរូប ដើម្បីធ្វើការសម្រេចក្នុងពេលឆាប់នេះ ក្នុងការដាក់ជូនទៅមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការសម្រេចផងដែរ ។

ក្នុងនោះដែរ ក៏មានអង្គភាពពាក់ព័ន្ធដូមុខងារ បានរាយការណ៍ជូនអង្គប្រជុំតាមផ្នែកនីមួយ មានដូចជា ស្រុកព្រៃនប់ រដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង និងច្រើនផេ្សងទៀតរៀងៗខ្លួន ។

លោក ម៉ាង ស៊ីនេត បានប្រសាសនថា សូមឲ្យមន្ទីរពាក់ពន្ធទាំងអស់ពិនិត្យក្នុងថ្ងៃនេះ នឹងព្រឹកថ្ងៃស្អែក ឲ្យចប់រួចរាល់ និងមានអ្វីអាចខុសត្រូវពិភាក្សារួចរាល់ជាចំាបាច់បំផុត មិនឲ្យលើសថ្ងៃបញ្ជូនទៅឡើយ ។
លោកបញ្ជាក់ទៀតថា មន្ត្រីទាំងពិនិត្យឲ្យបានម៉ត់ចត់ ព្រោះថាសមារកម្មនេះមិនចង់ឲ្យមន្ត្រីរាជការម្នាក់ណាបាត់បង់ផលប្រយោជន៍ ដោយសារតែសមារន្ថកម្មនេះទេ ដូចនេះសូមជួយត្រួតពិនិត្យតាមអង្គភាពរបស់ខ្លួន (ជាម និងកូនចៅ) ឲ្យបាននច្បាស់លាស់ ដើម្បីកុំឲ្យមានភាពមិនច្បាលលាល ទីនេះ ទីនោះ ចុងក្រោយអត់មានកន្លែងត្រូវទៅ បែបនេះហើយសូមជួយគ្នា ប្រធានមន្ទីរជុំវិញខេត្តទាំងអស់ សូមយកចិត្តទុកដាក់នៅតាមការិយាល័យ នៅតាមមូលដ្ឋាន ជួយមើលការងារឲ្យមានប្រសិទ្ធភាព ។

លោក បានបន្ថែមទៀត ដូចជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកបានចាត់ការទាំងនេះប្រគល់ទៅ កៅ ម៉ៅ ក្នុងត្រួតពិនិត្យការងារនេះជាមួយរដ្ឋបាលក្រុង-ស្រុក ឲ្យបានរួចរាល់ក្នុងរយៈពេលពីរថ្ងៃនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here