កែប៖ នៅពេលនេះគឺម៉ោង ៧និង៤៨នាទីយប់ ថ្ងៃសៅរ័ទី ៤ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា កំពុងនៅជាប់ជាមួយក្រុមការងារ ចម្រុះសង្គ្រោះបន្ទាន់ ដែលកំពុងរុករកពលរដ្ធរងគ្រោះ នៅក្រោមគំនរ បាក់បែកនៃអគារ ៧ជាន់ ដែលបាក់រលំកាលពីម្សិលមិញ នៅខេត្តកែប។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “តាមការបញ្ជាក់ពី ក្រុមការងារសង្រ្គោះបន្ទាន់ គឺបានឮសម្លេងជនរងគ្រោះ ពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរ បេតុងបានស្រែក ដង្ហោយសុំអោយជួយ។
នៅពេលនេះ សម្តេចតេជោ ហ៊ុន សែនកំពុងរង់ចាំលទ្ឋផលសង្រ្គោះបន្ទាន់ ដែលត្រូវធ្វេីអោយបានលឿនបំផុត ដេីម្បីសង្រ្គោះជីវិតមនុស្ស ដែលកំពុងជាប់ក្នុ្នងអគារ ដួលរលំនេះ៕