(ភ្នំពេញ) កម្មករ កម្មការិនីប្រមូលសំរាមនៅទូទាំងរាជធានីភ្នំពេញជិត2000នាក់ របស់ក្រុមហ៊ុនស៊ិនទ្រី គឺបានចូលរួមយ៉ាងសំខាន់ ក្នុងការចូលរួមអោយទីក្រុងភ្នំពេញមានសោភ័ណ្ឌភាពល្អ និងមានបរិស្ថាន ល្អ សំរាប់មហាជនទូទៅផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការីនីបោសសំរាមរបស់ក្រុមហ៊ុន ជាប្រមូលសំរាម ស៊ិន ទ្រី ១៧១១នាក់ នៅល្ងាចថ្ងៃទី៥ ខែកក្តដា ឆ្នាម២០១៨ នៅវិមានពិភពថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា “ទីក្រុងភ្នំពេញមានភាពស្រស់ស្អាត និងមិនមានកាកសំណល់ផ្ទះបាយ និងសំរាម ចោលពាស់វាលពាស់កាល គឺបានដោយសារ បុគ្គលិក កម្មករ កម្មការិនី នៃក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ដោយពួកគាត់ធ្វើការប្រមូលសំរាម ទាំង យប់ទាំងថ្ងៃ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញទាំងមូល”។ ឯកឧត្តម អភិបាលរាជធានីមាន ការកោតសរសើរដល់កម្មករ បោសសំរាម សំអាតដី តាមដងផ្លូវ មានស្មារតីយល់ដឹង ពីផលប៉ះពាល់នៃបរិស្ថាននេះ។
ឯកឧត្តម ឃួង ស្រេង លើកឡើងថា នៅរាជធានីភ្នំពេញបច្ចុប្បន្ន គឺមានមនុស្សស្នាក់ និងអ្នកចំណាកស្រុក ប្រមាណជិត៣លាននាក់ ដោយរាជធានីភ្នំពេញមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយនៃប្រទេសកម្ពុជា។ កាលណាមានមនុស្សច្រើន សំរាមក៏កាន់មានការកើនឡើងផងដែរ ជាមួយគ្នា ប្រជាពលរដ្ឋបច្ចុប្បន្ន មិនទាន់បានវិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ សាលារាជធានីភ្នំពេញនោះទេ។ ដែលប្រជាពលភាគច្រើន គឺតែងតែដាក់សំរាមជាមួយនិងកាកសំណល់ផ្ទះបាយទៅវិញ។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យកម្មករ-កម្មការិនី ដែលបានចុះឈ្មោះបោះឆ្នោត សូមត្រៀមឯកសារឲ្យគ្រប់គ្រាន់ និងនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៩ កក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ខណៈអ្នកត្រូវទៅបោះឆ្នោត នៅតាមបណ្តាលខេត្តឆ្ងាយៗ អាចឈប់សម្រាកបានរយៈពេល៣ថ្ងៃ។
លោកតំណាងក្រុមហ៊ុនស៊ីនទ្រី បានអោយដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក កម្មករ សរុបប្រមាណ១៧១១នាក់ និងមានរថយន្តប្រមូលសំរាម ជាង៤០០គ្រឿង សម្រាប់ប្រតិបត្តិការដឹកជញ្ជូនសំរាមដឹកចេញក្រៅក្រុងឲ្យទាន់ពេលវេលា។ ដែលពួកគាត់ធ្វើការប្រមូលសំរាម និងបោសសម្អាតតាមដងផ្លូវសំខាន់ ទាំងយប់ទាំងថ្ងៃផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់បុគ្គលិក កម្មករ កម្មការីនី ប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ចំនួន១៧១១នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន មី១កេះ សារុង១ និងថវិការចំនួន២ម៉ឺនរៀលផងដែរ៕