តារាម៉ូដែលកូន​កាត់កូរ៉េអាមេរិក Ella Gross អាយុត្រឹម ១០ ឆ្នាំបាន​ចុះកុងត្រាជាមួយផលិតកម្មធំ YG Entertainment

0
1081

ក្មេង​ស្រី​អាយុ​ ១០ ឆ្នាំ​ដែល​ធ្វើ​អោយ​អ្នក​លេងអិុនធឺណែត​ភ្ញាក់ផ្អើល​ជា​មួយ​នឹង​ភាព​ស្រស់​ស្អាត​របស់​នាង​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បាន​ក្លាយ​ជា​សមាជិក​និង​កំពុង​ហ្វឹកហាត់​នៅ​ផលិត​កម្ម​ YG Entertainment។​ Ella Gross ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ The Black Label ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ YG Entertainment។​

តារា​ម៉ូដែល​វ័យក្មេង​រូបនេះ​បាន​បង្ហោះ​រូប​ថត​មួយ​ជា​មួយ​ Jennie សមាជិក​ក្រុម​ BLACKPINK ដោយ​បាន​ដាក់​ស្លាក​សញ្ញាផលិត​កម្ម​​របស់​​​ BLACKPINK និង​គណនី​ផ្លូវ​ការ​ SNS របស់​ BLACK LABEL។​

@jennierubyjane @theblacklabel_official

A post shared by Ella G. ? (@ellagross) on

ហើយ​នាង​ក៏​បាន​បង្ហោះ​រូបថត​របស់​នាង​នៅ​កូរ៉េ​ខាង​ត្បូង​ជា​មួយ​នឹង​ Mia Cho ដែល​ជា​អ្នក​គ្រប់​គ្រង​ខាង​ទេព​កោសល្យ​របស់​នាង​។

#서울 @talentmanager_mia @lvlupmgmt

A post shared by Ella G. ? (@ellagross) on

បន្ទាប់​ពី​បាន​ឃើញ​ការ​បង្ហោះ​ទាំង​នេះ​អ្នក​លេង​អិុនធឺណែត​បាន​សន្មត់​ថា​ក្មេង​ស្រី​ដ៏​គួរ​អោយ​ស្រលាញ់​រូប​នេះ​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ YG Entertainment។​ Ella Gross មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​ទេពកោសល្យ​ច្រើន​ទៀត​ផង​ដែរ។​ នាង​ក៏​អាច​លេង​ហ្គីតា​ ច្រៀង​ និង​រាំ​បាន​​ផងដែរ​។​

Just chillin ?

A post shared by Ella G. ? (@ellagross) on

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here