មុននឹងចាកចេញ!!ក្រុមជម្រើសជាតិជប៉ុនបានធ្វើការសំអាត​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់ពួកគេ​និង​បានទុកសំបុត្រមួយ​ក្រោយចាញ់ការប្រកួត

0
478

ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​លំដាប់​ពិភពលោក​ FIFA World Cup ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ប្រកួត​បាល់​ទាត់​ដ៏​អស្ចារ្យ​ហើយ​បពល​ខ្លះ​វា​បាន​នាំ​មក​នូវ​ការ​សប្បាយ​រីករាយ​និង​ការ​ចង់​ចាំ​ល្អ​ៗ​ ព្រម​ទាំង​អ្វី​ៗ​ល្អ​បំផុត​សម្រាប់​មនុស្ស។​ ហើយ​ឆ្នាំ​​នេះ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ផ្ដោត​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​និង​អ្នក​គាំទ្រ​របស់​ពួក​គេ​ ដែល​បាន​ស្ដែង​អោយ​យើង​បាន​ឃើញ​ពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​និង​កីឡាករ​​ដែល​មាន​ឥរិយា​បទ​ល្អ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​។

កាល​ពី​ប្រកួត​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នៃ​ការ​ប្រកួត​ World Cup អ្នក​គាំទ្រ​របស់​ជប៉ុន​បាន​ធ្វើ​រឿង​ដ៏​គួរ​អោយ​កោត​សរសើរ​មួយ​ដែល​ធ្វើ​អោយ​សារពត៍មាន​ចុះផ្សាយ​គ្រប់​ទី​កន្លែង​នៅ​ពេល​ដែល​ពួកគេ​បាន​សម្អាត​កន្លែង​អង្គុយ​របស់​ពួក​គេ​និង​កន្លែង​ក្បែរ​នោះ​នៅ​ក្នុង​ពហុកីឡា​ដ្ឋាន​បន្ទាប់​ពី​​ឈ្នះ​កូឡំប៊ី។​

ហើយ​កាល​ពី​ម្សិល​មិញ​នេះ​ (ថ្ងៃ​ទី​ ២ កក្កដា​)​ ជប៉ុន​បាន​ប្រកួត​ចាញ់​ប៊ែលហ្សីក​ ទោះ​បី​ជា​ជប៉ុន​បាន​នាំ​មុខ​មុន​ដល់​ទៅ​ ២ គ្រាប់​ក៏​ដោយ។​ ហើយ​ជា​លទ្ធ​ផល​ប៊ែលហ្សីក​បាន​យក​ឈ្នះ​ការ​ប្រកួត​ ៣-២​ ដែល​ធ្វើ​អោយ​​បេះ​ដូង​អ្នក​គាំទ្រ​របស់​ជប៉ុន​​នៅ​គ្រប់​ទីកន្លែង​ខកចិត្ត​មិនស្ទើរ​។​

បើ​ទោះ​បី​ជា​ពួកគេ​ខូចចិត្ត​​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ្នក​គាំ​ទ្រ​ទាំង​អស់​គ្នា​នោះ​នូវ​តែ​មិន​ភ្លេច​សម្អាត​កន្លែង​អង្គុយ​របស់​ពួក​គេ​មុន​និង​ចាក​ចេញ​ពី​ពហុកីឡាដ្ឋាន ហើយ​សូម្បី​តែ​កីឡាករ​របស់​ជប៉ុន​ក៏​បាន​សម្អាត​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​របស់​ពួកគេ​មុន​និង​ចាក​ចេញ​ក្រោយ​ចប់​ការ​ប្រកួត​។ លើស​ពី​នេះ​ទៅ​ទៀត​ពួកគេ​ទាំង​អស់​ថែម​ទាំង​បាន​ទុក​​ក្រដាស​មួយ​សន្លឹក​ដោយបាន​សរសេរ​អក្សរ​ជា​ភាសា​រុស្ស៊ី​ថា​ «សូមអរគុណ»​ ។

 

ទង្វើ​របស់​អ្នក​គាំទ្រ​និង​កីឡាករ​ជប៉ុន​ទាំង​នេះ​ជា​គំរូ​ដ៏​ល្អ​សំរាប់​កីឡាករ​ដ៏​ទៃ​គួរ​យក​គំរូ​តាម​ មិន​ថា​ពួកគេ​ឈ្នះ​ឫ​ចាញ់​ក៏ដោយ​វា​បាន​ស្ដែង​អោយ​ឃើញ​ពី​ឥរិយាបទ​ល្អ​របស់​ពួកគេ​។

ប្រែសម្រួល ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here