នារសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់១៦ល្វែង ស្មើនឹង១៦០បន្ទប់ជួល ដែលមានចំនួន១៧៥គ្រួសារ ដែលត្រូវអគ្គិភ័យបំផ្លាញកាលពីវេលាម៉ោង
០១:៣០នាទីរំលងអធ្រាត្រ ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចំនួន១០មុខ និងថវិកាចំនួន៥ម៉ឺនរៀល ៕
ប្រភព៖ សាលារាជធានីភ្នំពេញ