កាន់កាំភ្លើងមុខញញឹមស្រស់ ឯដៃជាប់ខ្នោះដោយប៉ុនប៉ងមនុស្សឃាត់

0
573

(ខេត្ត​ព្រៃវែង​)៖ ការចាប់ឃាត់ខ្លួននេះធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២០ ​ នៅ​ចំណុច​ភូមិ​ព្រៃខ្លា​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​
​ជនសង្ស័យ​ឈ្មោះ​ វ៉ិ​ន​ អ៊ូ​ក​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​បេង​ ឃុំ​ដា​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បាន​មក​ធ្វើ​សំណង់​នៅ​ ភូមិ​ព្រៃខ្លា​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​ ដោយ​មាន​គុំនំ​បាន​យក​អាវុធ​AK47​ អត់​ស្វា​យមក​រក​បាញ់​ឈ្មោះ​ ឃៀ​ម​ ស្រូ​យ​ ភេទ​ប្រុស​ អាយុ​៦០​ ឆ្នាំ​ នៅ​ភូមិ​ព្រៃខ្លា​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ពេល​នោះ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់​បាន​ប្តឹង​មក​សមត្ថកិច្ច​ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​។​ ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ ដើម្បី​សាកសួរ​ និង​ដំណើរការ​តាម​នីតិវិធី​ ៕

ប្រភព៖ ហ្វេសបុក
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here