មួយទៀតហើយៗ​ បុរសម្នាក់ស្លៀកពាក់ស៊ីវិលហើយអះអាងថាខ្លួនជាសមត្ថកិច្ចខាងពន្លត់អគ្គិភ័យ ប៉ងចង់វាយខ្នោះលើយុវជនម្នាក់

0
470

ភ្នំពេញ: ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវR6 ត្រង់ចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសម្នាក់ស្លៀកពាក់ស៊ីវិល ហើយអះអាងថាខ្លួនជាសមត្ថកិច្ច ខាងពន្លត់អគ្គិភ័យ ប៉ងចង់វាយខ្នោះលើយុវជនម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវបឹងកក់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលស្រះចក។

មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ឈ្មោះ នី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បានដើរតែម្នាក់ឯង មកពីម្ដុំក្តាន់ពីរ រហូតដល់ចូល ក្នុងបឹងកក់ផ្លូវR6 ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ពាក់អាវស៊ីវិល ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេ បានធ្វើដំណើរមកស្រែក ឲ្យយុវជនខាងលើឈប់ ប៉ងចង់វាយខ្នោះថែមទៀត ដោយអះអាងថា ខ្លួនជាប៉ូលិសខាងអគ្គិភ័យ បានចោទយុវជនខាងលើ មានថ្នាំញៀនបោះចោលតាមផ្លូវ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចុះមកអន្តរាគមន៍ នាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍ស្រះចកតែម្តង។ ជនស៊ីវិល ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕


ប្រភព៖ ហ្វេសបុក
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here