ព្រះកេសប្រាសាទចតុមុខ ត្រូវបានក្រុងពាលីតភ្ជាប់ បន្ទាប់ពីទទួលរង ការគំរាមកំហែងដោយសារមនុស្ស កាប់គាស់ កកាយយកវត្ថុបុរាណ

0
433

ការធ្លាក់រាយប៉ាយ បាក់បែក ដោយសារតែទទូលរងនូវការគំរាមកំហែង ពីកក្តាមនុស្ស កក្តាសង្គ្រាម និង កក្តាធម្មជាតិ ព្រះកេសប្រាសាទចតុមុខ ត្រូវបានក្រុងពាលីតភ្ជាប់ឡើងវិញ ទុកសម្រាប់ជាការសិក្សា ស្រាវជ្រាវដល់អ្នកជំនាន់ៗក្រោយ ឲ្យបានយល់ដឹងពីស្នាដៃប្រណីតរបស់បុព្វបុរសខ្មែរ ដែលមានឈាមជ័រ ជាអ្នកកសាង ហើយឈាមជ័រអ្នកកសាងនេះ នៅតែត្រូវបានបន្តក្នុងសម័យតេជោសែន។  មួយផ្នែកទៀតគឺជាការចូលរួមក្នុងការជម្រុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៅតំបន់នោះ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី  រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

ការរៀបចំពិធីថ្ងៃនេះជាលើកទី២ហើយ ដែលពីលើកទី១ លោកជំទាវកិត្តិសង្គហបណ្ឌិតបានអញ្ជើញក្រុងពាលីជួសជុល ឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ។   ដោយឡែកនៅថ្ងៃនេះចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញមានរយៈពេល ជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០% ។ ការជួសជុលឡើងវិញនេះ គឺជាការចូលរួម ចំណែកក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្វបុរសយើងបានបន្សល់ទុករហូត ដល់បច្ចុប្បន្ន។

ប្រាសាទចតុម្មុខ ជាប្រាសាទមួយដែលស្ថិតនៅក្នុងប្រាសាទបាកាន (ហៅព្រះខ័នកំពុងស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្រឃើញមានប្រាសាទ នៅតំបន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះណាស់ ។ ការចំណាយថវិកា រៀបចំ ជួសជុលឡើងវិញ គឺជាស្នាដៃប្រវត្តិសាស្ត្រ និង សមិទ្ធិផល របស់រាជរដ្ឋាភិបាលកម្ពុជាមួយ ក្នុងចំណោមសមិទ្ធិផលច្រើនសន្ធឹកសន្ធាប់ ដុះដូចផ្សិត នៅទូទាំងប្រទេស  នេះ បើតាមលោកជំទាវ កត្តិសង្គហបណ្ឌិត ម៉ែន សំអន ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសសេស ក្រុមអ្នកជំនាញ  ក្រុមជាង ដែលបានខិតខំយកអស់កម្លាំងចិត្តក្នុងការចូលរួមក្នុងដំណើរការជួសជុលនេះប្រព្រឹត្តទៅបានយ៉ាងរលូន។

សូមបញ្ជាក់ថា ប្រាសាទចតុម្មុខនេះ គឺមានអាយុកាលប្រហាក់ប្រហែល ទៅនឹងប្រាសាទអង្គរតូច ហើយប្រាសាទនេះ ក៏មានការកត់ត្រានៅអង្គការយូណេស្កូ ផងទៀត កត់ត្រា អំពីស្នាដៃដ៏អស្ចារ្យរបស់ខ្មែរ អាយុកាលរបស់ប្រាសាទ និង អ្នកដែលបានកសាង យ៉ាងលំអិត រាប់តាំងពី រចនាបទជាដើម។

លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំយកនូវអំណោលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លើកទឹកចិត្តជូនដល់ ក្រុមជាង និង ក្រុមអភិរក្សប្រាសាទ សរុប ១៥០នាក់  ម្នាក់ទទួលបាន ក្រមា មួយ និង ថវិកា ៥ម៉ឺនរៀល និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីសរុបជិត ១.០០០នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here