សម្តេចតេជោបានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ កម្មករនឹងបានឈប់សម្រាកចំនួន៣ថ្ងៃ ដោយទទួលបានប្រាក់ឈ្មួល

0
291

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ ២៧,៥២៩នាក់មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង២៥ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ គឺវិនិយោគដោយវិនិយោគិនចិនចំនួន ២១រោងចក្រ, កូរ៉េ១ ,ជប៉ុន១ និងខ្មែរ២ ដែលរោងចក្រទាំងនោះមានផលិតដូចជា សំលៀកបំពាក់, ផលិតកាបូប និង ដេរប៉ាក់។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានញ្ជាក់ថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ គឺកូនក្មួយកម្មករនឹងបានឈប់សម្រាកចំនួន៣ថ្ងៃ គឺថ្ងៃទី ២៨, ២៩ និងទី៣០ ដោយទទួលបានប្រាក់ឈ្មួលពេញ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ក្នុងនោះគឺសិស្សនិស្សិតក៏ត្រូវបានឈប់សម្រាក៣ថ្ងៃដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here