លោកដូណាល់ ត្រាំ អះអាងថា គ្មានទាហានរបស់ខ្លួនណាម្នាក់ស្លាប់ទេ ព្រោះប្រព័ន្ធជូនដំណឹងអាសន្ន ត្រូវបានប្រកាស

0
598

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានច្រានចោលការចុះផ្សាយដែលថា មានទាហានអាមេរិកជាង៨០នាក់បានស្លាប់នោះ ដោយលោកត្រាំ បានអះអាងថា មិនមានទាហានអាមេរិកណាម្នាក់ស្លាប់ដោយការវាយប្រហារនោះទេ ដោយសារតែប្រព័ន្ធជូនដំណឹងអាសន្ន ត្រូវបានប្រកាស ហើយទាហានដែលនៅក្នុងមូលដ្ឋានទាំងពីរបានភៀសខ្លួនទៅកន្លែងមានសុវត្ថិភាពទាន់ពេលវេលា មុនពេលដែលគ្រាប់មីស៊ីលហោះមកដល់។ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លងអះអាងបែបនេះ ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ ដែលត្រូវនឹងពេលព្រឹកម៉ោង១១ នៅសហរដ្ឋអាមេរិក ក្រោយពេលអឺរ៉ង់ ការវាយប្រហារតាមដែនអាកាសមុខលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់។

លោកដូណាល់ ត្រាំ បានចោទដោយចំៗទៅលើប្រទេសអ៊ឺរ៉ង់ ថា គឺជាអ្នកផ្គត់ផ្គង់ពួកឧទ្ទាមហេប៊ូឡា ហើយបានប្រកាសបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអឺរ៉ង់។តាមរយៈសេចក្តីថ្លែងការណ៍នោះ លោក ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអែរនោះឡើយ ហើយអាមេរិកនឹងវាយបកបន្តទៀត។

សូមជម្រាបថា នាព្រឹកព្រហាមថ្ងៃពុធនេះ មីស៊ីលរបស់អ៊ីរ៉ង់សរុបចំនួន ២២គ្រាប់ បានបាញ់មកលើមូលដ្ឋានយោធា២កន្លែងរបស់អាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលក្នុងនោះមីស៊ីល១៧គ្រាប់ត្រូវបានបាញ់មកលើមូលដ្ឋានទ័ពអាកាស អាល់ អាសាដ (Al-Asad) ក្នុងខេត្តអាន់បា (Anbar) ប៉ុន្តែ២គ្រាប់មិនបានផ្ទុះ។ ចំណែកមីស៊ីល៥គ្រាប់ទៀតបានធ្លាក់ក្នុងមូលដ្ឋានទ័ពក្នុងខេត្តអឺប៊ីល (Erbil) ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here