កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

0
864

ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ០១ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០  នៅសាលាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ លោកយឹម សុខសំអូន អភិបាលរង តំណាងលោក សរ កក្កដា អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងអស់លោកតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមច្រើនកុះករ។

សេចក្តីប្រកាស់កំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានសម្រេចដោយឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តដែលជាចក្ខុវ័ស័យដីធ្លីរបស់រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងរាជរដ្ឋាភិបាលទាំងមូលធ្វើយ៉ាងណាជម្រុញការចុះបញ្ជីដីធ្លីទូទាំងប្រទេសជូនប្រជាពលរដ្ឋទាំងអស់ឲ្យរួចរាល់ត្រឹមឆ្នាំ២០២៣។ លោកប្រធានមន្ទីរក៍បាននាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីឯកឧត្តមអភិបាលខេត្ត និងបានស្នើឲ្យបងប្អូនរៀបចំឯកសារកាន់កាប់ដីធ្លីដែលបានប្រើប្រាស់កន្លងមក ឯកសារពាក់ព័ន្ធសំខាន់ៗ និងត្រៀមលក្ខណៈដើម្បីឲ្យមន្ត្រីសុរិយោដែលបំពេញភារកិច្ចនៅទីនេះ បានពិនិត្យ និងចុះបញ្ជីជូនបានរួសរាន់ទាន់ពេលវេលា។

By: NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here