ព្រះសីហនុ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២នេះនៅក្រោមអាគារកំពុងសង់ថ្មីមួយកន្លែងនៅម្តុំភូមិកំពេញចាស់ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។
តាមការសាកសួរអ្នកបកប្រែភាសាបានអោយដឹងថា៖ ថាការដែលកម្មករជនជាតិចិនតវ៉ាដោយយកពីដុងសាំងនិងឈើបម្រុងដុតនេះ ដោយសារខឹងខាងក្រុមហ៊ុនសំណង់មិនបើកប្រាក់ខែអោយ។ ទោះជាយ៉ាងនេះក្តី មិនមានសេចក្តីរាយការណ៍បន្ថែមពីមន្ត្រីមានសមត្ថកិច្ច ជុំវិញករណីនេះនៅឡើយ និងថាក្រោយមានការភ្ញាក់ផ្អើលពីពលរដ្ឋនៅក្បែរខាង ដែលចោមរោមខ្លាចកើតមានអគ្គិភយ័រាលដាល ក្រុមអ្នកតវ៉ាដែលគ្រោងនឹងប្រើហឹង្សាដុតអាគារនេះក៍បានបំបែកគ្នាវិញហើយដែរ៕
ប្រភព៖ ហ្វេសបុក
កែសម្រួលដោយ៖ NCN Daily