រថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវរថភ្លើង ត្រូវរថភ្លើងបុកបើងចូលផ្ទះប្រជាពលរដ្ឋ

0
491

ក្រុងព្រះសីហនុ៖ រថយន្តដឹកទំនិញមួយគ្រឿងត្រូវរថភ្លើងគៀប៉ះពេលកំពុងបើកឆ្លងផ្លូវរថភ្លើងដែលបើកបរទិសដៅចូលស្ថានីយ៍ក្រុងព្រះសីហនុវេលាម៉ោងជាង២រសៀលថ្ងៃ១២មករា២០២០នៅចំណុចផ្លូវរថភ្លើងឆ្លងកាត់ក្នុងភូមិរំដួលជើងភ្នំ ក្រុងព្រះសីហនុ។

សមត្ថកិច្ចប្រាប់ថា ករណីនេះ បណ្តាលឲ្យរថយន្តខ្ទាតជ្រុលទៅប៉ះផ្ទះប្រជាពលចំនួនពីរគ្រួសារ រងការខូចខាតសម្ភារៈខ្លះ ប៉ុន្តែមិនមានមនុស្សក្នុងផ្ទះរងគ្រោះថ្នាក់ទេ។

ចំណែករថយន្តដែលជួបហេតុការណ៍នេះម៉ាក PORTER ផ្លាកលេខព្រះសីហនុ 1B-1332 ក្នុងនោះម្ចាស់រថយន្តបានរងរបួសត្រង់ក្បាល ប៉ុន្តែក្រោយមកអ្នកបើកបរបានរត់គេចខ្លួនបាត់ ៕

ប្រភព៖ ហ្វេសបុក
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here