មិនបានចឹងទៀតហើយ ទើបតែកើតបាន ៦ខែ បែជាស្លាប់ទៅវិញ ដោយសារការធ្វេសប្រហែ របស់គ្រូពេទ្យនៅខេត្តស្វាយ

0
250

(ស្វាយរៀង) ពិតជាមានការសោយស្តាយយ៉ាងខ្លាំងចំពោះទារក ដែលទើបនឹងកើតបានអាយុ៦ខែ បានស្លាប់កាលពីចុងខែមិថុនា ឆ្នាំ ២០១៨នេះ មួយម៉ោងក្រោយ បន្ទាប់ពីបុគ្គលិកមួយរូប ក្នុងគន្លីកឯកជនឈ្មោះ សុវណ្ណចំរើន សុខ ស្ថិតក្នុងខេត្តស្វាយរៀ ង បានចាក់ថ្នាំក្មេង ទាំងមិនបានទទួលការវិនិច្ឆ័យជម្ងឺច្បាស់នៅឡើយ។ បើតាមការឲ្យដឹងរបស់ក្រុមគ្រួសាររងគ្រោះបានរៀបរាប់ថា កូនរបស់ខ្លួនមានជំ ងឺក្អក និង ក្ដៅខ្លួន និងបានបញ្ជូនទៅគ្លីនិ កខាងលើ និងបើកថ្នាំខ្លះមកលេបបន្ថែម។ តែពេលទៅដល់ក៏គ្មានពេទ្យប្រចាំការ មានតែបុ គ្គលិកពីរ បីនាក់ គ្មានពាក់ស្លាកឈ្មោះត្រឹមត្រូវចេញមុខធានាព្យាបាលទៅវិញ។​

បន្ទាប់ពីនោះ បុគ្គលិកពេទ្យរូបនេះបានចាក់ថ្នាំឲ្យកូនគាត់ច្រើនស៊ឺរ៉ាំង រួចព្យួរសឺរ៉ូមមួយប្លោកទៀត ដោយពុំបានដឹងថាជាថ្នាំអ្វីខ្លះឡើយ ស្រាប់តែប៉ុន្មាននាទីក្រោយមក កូនគាត់បែរជាក្លាយទៅ ជាស្វាយសាច់ទាំងមូល ត្រជាក់ចុង ដៃចុងជើង និងបែក ញើសពេញចិញ្ចើម បាត់ស្មារតីលែងយំ រហូតបាត់បង់ជីវិតតែម្ដង។ បន្ថែមលើសពីនេះទៅទៀត អ្នកជាម្ដាយបានធ្វើការដាក់ពាក្យបណ្ដឹងទៅខាងអធិការដ្ឋាន នគរបាលក្រុ ងស្វាយរៀង  ប៉ុន្តែបែរជាគ្មានអ្នកអើពើ ថែមទាំងជួយលាក់បាំងទៀត ធ្វើឲ្យរូបគាត់ឈឺចាប់ជាខ្លាំង អង្វរសមត្ថកិច្ច និងថ្នាក់លើទាំងអស់ជួយដោះស្រាយផងដែរ៕ ប្រភពនគរបាលជាតិ

LEAVE A REPLY

Please enter your comment!
Please enter your name here