Kim Hyun Joong និងវិលត្រលប់មកក្នុងវិស័យភាពយន្តសារជាថ្មីជាមួយនឹងរឿងថ្មីផងដែរក្នុងពេលឆាប់ៗនេះ។ យោងតាមការចុះផ្សាយអត្ថបទមួយរបស់ TV Report កាលពីថ្ងៃទី ២៦ ខែមិថុនាបានអោយដឹងថាតារាសម្ដែង Kim Hyun Joong នឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តថ្មីដែលមានចំណងជើងថា «When The Time Stop» នាពេលខាងមុខនេះ។
ការបង្ហាញខ្លួនក្នុងភាពយន្តថ្មីនេះអាចជាការវិលត្រលប់ចូលវិស័យភាពយន្តលើកដំបូងរបស់គាត់ បន្ទាប់ពីតារារូបនេះបានសម្ដែងក្នុងរឿង Inspiring Generation ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៤ និងបានដកខ្លួនពីសិល្បះបន្ទាប់ពីរងការចោទប្រកាន់ពីរឿងបំពានផ្លូវភេទលើមិត្តស្រីរបស់គាត់។ ការថតរឿងថ្មីនេះនឺងចាប់ផ្ដើមនៅខែកក្កដាដែលគ្រោងចាក់បញ្ចាំងនៅខែតុលាដោយខ្សែភាពយន្តនេះនឹងមាន ១២ ភាគ។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការវិលត្រលប់របស់គាត់?
ប្រែសម្រួល ៖ RathDy