បក្សពួកករណីឈូសឆាយ ទិញលក់ដីព្រៃនៅស្រុកវាលវែងត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ…

0
603

(ពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាលស្រុកវាលវែង បានចាប់ឃាត់ខ្លួនបុរស២នាក់ដែលជាមេក្លោងកាប់គាស់ឈូសឆាយទន្ទ្រាន និងចាត់ចែងលក់ទិញដីព្រៃដោយខុសច្បាប់នៅចំណុចអណ្តូងស្រុក ភូមិសំឡាញ
ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រតិបត្តិការណ៍ស្រាវជ្រាវនេះធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ តាមបញ្ជារបស់លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់។

បុគ្គលទាំងពីរនាក់ បានកាប់រុករានទន្រ្ទានគាស់កាយឈូសឆាយចាត់ចែងលក់ទិញដីព្រៃដែលមានហំ១៥០ហិកតាប៉ុន្តែការស្រាវជ្រាវជាក់ស្តែងឃើញថាដីនៅចំណុចនោះមានច្រើនរហូតទៅដល់១៦៩ហិកតាឯណោះ និងមានការជាប់ពាក់ព័ន្ធជាមួយជនសង្ស័យមួយចំនួនទៀត។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ ទាំង២នាក់នេះមានឈ្មោះ៖ ១៖ ពេញ សារ៉ន ភេទប្រុស អាយុ ៤៩ ឆ្នាំ ជាមេភូមិចំណុចក្រសាំងព្នៅ និង២៖ វង់ ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការចាំដី និងជួលគ្រឿងចក្រឈូសឆាយដីព្រៃ ទាំង២នាក់រស់នៅចំណុចក្រសាំងព្នៅ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើត្រូវបានកម្លាំងជំនាញប្រគល់ជូនមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here