អូស្ត្រាលីជួបទុក្ខផ្ទួនៗអស់ពីភ្លើងឆេះព្រៃ ឥលូវមកជួបព្យុះធូលីមួយទៀត (មានវីដេអូ)

0
466

ព្យុះ​ធូលី​ដ៏​ធំ​មហិមារ​មួយ បាន​បោកបក់​ពាសពេញ​តំបន់​ភាគ​ខាងលិច​កណ្ដាល​នៃ​រដ្ឋ New South Wales នៃ​ប្រទេស​អូស្ត្រាលី ។

ព្យុះ​ធូលី​នេះ បាន​ធ្វើ​ឲ្យ​ភូមិ ស្រុក​ក្នុង​តំបន់​នោះ ប្រែ​បរិយាកាស​ទៅ​ជា​ងងឹត និង​គ្រប​ដណ្ដប់​ដោយ​កម្ទេច​ធូលី​ពណ៌​ក្រហម​យ៉ាង​ក្រាស់ ។

ដុំ​ពពក​នៃ​ព្យុះ​ធូលី​នេះ ដំបូង​ឡើយ បាន​បោកបក់​ក្នុង​ទីក្រុង Narromine ចំងាយ ៤០ គីឡូម៉ែត្រ​ទៅ​ភាគ​ខាង​លិច មុន​ពេល សាយភាយ​ធ្លាក់​ទៅ​លើ​ក្រុង Dobbo ហើយបន្ទាប់​ទៀត ​ទៅ​ដល់ Parkes ក្នុង​ចំងាយ ១២០ គីឡួម៉ែត្រ ទៅ​ភាគ​ខាង​ត្បូង ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ហ្វេសបុក

LEAVE A REPLY

Please enter your comment!
Please enter your name here