បង្ក្រាបគ្រឿងញៀន ១២០ គីឡូក្រាម នៅខេត្តស្ទឹងត្រែង ចេះចាប់ចំថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

0
500

(ស្ទឹងត្រែង) ​ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ ឃុន​ សំបូរ​  អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ បានប្រាប់​អោយដឹងនៅមុននេះបន្តិចថា​ នៅរសៀលថ្ងៃទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​ សមត្ថកិច្ចន្តោប្រវេសន៍​ប្រចាំការនៅ​ច្រកទ្វារអន្តរជាតិ​ ត្រពាំងក្រៀល​ (​ ព្រំដែនកម្ពុជា​ -​ ឡាវ​ )​  បាន

បង្ក្រាបគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ១២០គីឡូក្រាម ស្មើនឹង ១២០ដុំ ដែលជនល្មើសចេញពីប្រទេសឡាវចូលមកកម្ពុជា ដោយប្រើប្រាស់មធ្យោបាយរថយន្តក្រុងរបស់ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ មានស្លាកលេខ​ ភ្នំពេញ​ 3C-2671  និងឃាត់ខ្លួនជនល្មើសជាជនជាតិខ្មែរចំនួន ០៣នាក់ ។

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ ឃុន​ សំបូរ​ បានអោយបន្ថែមថា​ ក្រោយពីបានការ​បង្ក្រាបករណីនេះ នគរបាលអន្តោប្រវេសន៍​ប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានអញ្ជើញតំណាងអង្គភាពគយនិងរដ្ឋាករ – ប្រធានស្នាក់ការ និងតំណាងអង្គភាពគ្រឿងញៀន​ ដើម្បីសហការត្រួតពិនិត្យ ។ ជាលទ្ធផល ខាងជំនាញគ្រឿងញៀន បានបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននេះជាគ្រឿងញៀនប្រភេទម៉ាទឹកកកអ៊ិចស្ដាហ្ស៊ី មានទម្ងន់សរុបទាំងអស់ចំនួន ១២០គីឡូក្រាម ស្មើនឹង ១២០ដុំ ។​ ជនប្រព្រឹត្តបទល្មើសករណីនេះមានចំនួន០៣នាក់​ ៖​ ១-ឈ្មោះ ឈៀវ ធារ៉ូ ភេទប្រុស អាយុ ៣៥ឆ្នាំ​ ២-ឈ្មោះ ហែម សាវ៉ន ភេទប្រុស អាយុ ៣៥ឆ្នាំ ៣-ធៀវ តុងហៃ ភេទប្រុស អាយុ ៣៧ឆ្នាំ​ ។

ការបង្ក្រាបគ្រឿងញៀនដ៏ធំរបស់សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានធ្វើឡើងចំថ្ងៃដែលប្រទេសកម្ពុជា​ កំពុងរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ថ្ងៃទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​  ។​  ពាក់ព័ន្ធករណីនេះ​ សមត្ថកិច្ចន្តោប្រវេសន៍​បានប្រគល់វត្ថុតាង​ និង​ ជនល្មើសទៅមន្ទីរគ្រឿងញៀនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕ប្រភព ផេង វណ្ណះ

LEAVE A REPLY

Please enter your comment!
Please enter your name here