គ្រឿងញៀនជាង៦៤ គីឡូក្រាម ត្រូវបានដុតបំផ្លាញ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨នៅ មជ្ឍមណ្ឌលកោះពេជ្រ (មានវីដេអូ)

0
268

ក្នុងពិធីអបអរសាទេ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត  និងសហគមន៏គ្មនគ្រឿងញៀន» នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៦ មិថុនា ឯ

ឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំ​ណា​ង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ដែរថា៖ ការដុតបំផ្លាញគ្រឿងញៀន នាទិវាអន្តរជាតិ ប្រយុធ្ធប្រឆាំគ្រឿងញៀន នាថ្ងៃនេះ  រួមមាន វត្ថុតាងរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល ដែលគណៈកម្មការយើងខ្ញុំបានរៀបចំរួចជាស្រេច តាមលក្ខណៈ បច្ចេកទេស និងសុវត្ថិភាព នៅចំពោះមុខគណៈអធិបតី និងអង្គពិធី បានដកហូតចេញពី៖

-សំណុំរឿង ព្រហ្មទណ្ឌចំនួន ៩របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានគ្រឿងញៀនសរុបចំនួន ៦៣គីឡូ ៧៨៥ក្បៀស ៦៦ក្រាម ។

-សំណុំរឿង ព្រហ្មទណ្ឌចំនួន ១១០ របស់សាលាដំបូងខេត្តកណ្តាល ដែលមានគ្រឿងញៀន សរុបចំនួន ៤៣២,៥៤ក្រាម ។

-គ្រឿងញៀនសរុបដែលត្រូវដុតបំផ្លាញ នៅក្នុងអង្គពិធីនេះ មានចំនួន ៦៤គីឡូ ១៩១ក្បៀស២ក្រាម ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការធ្លាប់បានធ្វើការដុតបំផ្លាញ គ្រឿងញៀន អស់មួយចំនួនធំ វត្ថុតាងគ្រឿងញៀនដ៏ច្រើន ដែលនឹងត្រូវដុតបំផ្លាញ​ក្នុងពេលនេះ គឺជាទ្ធផលដែលសមត្ថកិច្ច បានបង្ក្រាប និងចាប់យកនៅក្នុងឆ្នាំ២០១៧ ហើយក៏ជាលទ្ធផល នៃការអនុវត្ត ផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី២ និងទី៣ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។

ហើយសកម្មភាពទាំងអស់នេះ គឺជាព្រឹត្តិការណ៍ ដ៏ធំលើកទី៣ ដែលបង្ហាញ ឲ្យសាធារណជន និងប្រជាពលរដ្ឋ បានឃើញថា សមត្ថកិច្ចបានធ្វើការដុតបំផ្លាញ វត្ថុតាងជាច្រើន ដែលបានបង្ក្រាបបាន នាពេលកន្លងមក ។ មានមាតិជាច្រើនបានលើកឡើងថា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន បានហើយមិនដឹងជាយកតៅណា? នេះគឺជាសាឆ្លើយតប និងជាសកម្មភាព ដែលបង្ហាញឲ្យឃើញវត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាំ​ឱកាស តិវាគ្រឿងញៀនអន្តរជាតិលើកទី១៩ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ។ បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើយើងបង្ក្រាបមិនទាន់ពេលនោះ វាបង្ករផលប៉ះពាល់ ដល់សុភាពប្រជាពលរដ្ឋ ជាបិសេសក្នុងស្រទាប់យុវវ័យ រាប់ពាន់នាក់​ហើយបើគិតជាទឹកប្រាក់មានប្រមាណជាង ២លានដុល្លារអាមេរិក ៕ ដោយ ជា

សូមទស្សនាវិដេអូខាងក្រោម ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here