អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវគ្រប់អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋព្រមទាំងប្រជាពលរដ្ឋ ស្ថាប័ន អង្គភាពពាក់ព័ន្ធ វិស័យឯកជន សាសនា បន្តយកចិត្តទុកដាក់ ដើម្បីបន្តរក្សាការពារ ជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ មានសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ របស់ប្រទេសជាតិយើង យើងត្រូវចូលរួមទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៏ឲ្យបានល្អប្រសើរ ដើម្បីសង្គម ប្រទេសជាតិចាកផុតពីក្តីវិនាស បំផ្លាញដោយសាគ្រឿងញៀន។
ក្នុងពិធីអបអរសាទេ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏គ្មនគ្រឿងញៀន» នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ជារៀងរាល់ឆ្នាំ ថ្ងៃទី២៦មិថុនា ជាថ្ងៃដែលមហាសន្និបាទអង្គការសហប្រជាតិឆ្នាំ១៩៨៧ សម្រេចកំណត់យក សម្រាប់ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទផ្សេងៗ ដើម្បី ដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូប ឲ្យយល់ដឹងពីផលបះពាល់ និងគ្រោះថ្នាក់នានា ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន និងបំផុលស្មារតី ក៏ដូចអំពាវនាវ ឲ្យយកចិត្តទុកដាក់នឹងចូលរួមយ៉ាងសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពដែលគាំទ្រដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងប្រយោល។
ដូច្នេះ ក្នុងនាមប្រទេសសមាជិកអង្គការសហប្រជាតិ កម្ពុជា បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងគ្រប់យុន្តការ និងសកម្មភាព ទាំងក្នុងក្របជាតិ អនុតំបន់ តំបន់ និងអន្តរជាតិ ។ ឯកឧត្តមនាយតឧត្តមសេនីយ៍ បានបន្តថា ការប្រារព្ធទិវាដ៏មានអត្ថន័ថ្ងៃនេះ គឺការបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីឆន្ទះដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតស៊ូយ៉ាងប្តូរផ្តាច់ បង្ការទប់ស្កាត់ និងបង្រ្កាប់ឲ្យខានតែបាន នូវរាល់បញ្ហា ក៏ដូចជាបទល្មើសដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ៕