ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជា ហ៊ុន សែន អញ្ជើញក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន” ។
ពិធីនេះ មានការចូលរួមពីអាជ្ងាធររាជធានី ព្រមទាំងរដ្ឋមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ នាសាលមហោស្រពកោះពេជ្រ ដែលក្នុងកម្មវិធីនេះ នឹងមានការដុតបំផ្លាញ នូវសារធាតុញៀនជាច្រើនមុខ ដែលអាជ្ងាធរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការរឹបអូស និងដកហូតពីជនល្មើសផងដែរ៕