អស្ចារ្យមែន!!! Tardigrade ជាសត្វតែមួយគត់នៅលើផែនដីយើងនេះដែលអាចរស់បានក្នុងគ្រប់ទីកន្លែង

0
484

យោងតាមផេករបស់ឯកឧត្តម ខៀវ កាញរិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះថា Tardigrade ជាសត្វតែមួយគត់នៅលើផែនដីយើងនេះដែលអាចរស់បានក្នុងគ្រប់ទីកន្លែង ។ វាមានទំហំ ពី ២០០ ទៅ ៣០០ មីក្រូម៉ែត្រ តែវាអាចរស់ក្នុងកំដៅដល់ ១៥០ អង្សាសេ ក្នុងធាតុត្រជាក់ដល់ ២០០ អង្សាសេ ក្រោមសូន្យ រស់ក្នុងសារធាតុអំបិល រស់ក្នុងកន្លែងគ្មានអុកស៊ីហ្សែន រស់ដោយគ្មានទឹករាប់សិបឆ្នាំ និង អាចរស់ក្នុងលំហអវកាសផងដែរ ។ អាថ៌កំបាំងរបស់វា ? នៅក្នុងស្ថានភាពធ្ងន់ធ្ងរ វាបញ្ចេញទឹកទាំងអស់ពីក្នុងខ្លួនវា ដោយទុកតែ ១% តែប៉ុណ្ណោះ ។ គ្មានទឹក កំដៅមិនអាចអោយវាពុះ ធាតុត្រជាក់មិនអោយវាកក ហើយ ប្រតិកម្មនានាមិនអាចជះឥទ្ធិពលលើវាបាន ។ គេទើបរកឃើញអាថ៌កំបាំងវានេះ នៅឆ្នាំ ២០១៧ នេះទេ ៕ប្រភពFacbook ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here