ព្រះរាជ​អាជ្ញា​ចេញដិកាបញ្ជាអោយ​ សាន្ត​ សុខុម​ ចូលខ្លួន​មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ពី​បទ​ហឹង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ

0
815

ក្តៅៗ៖ ព្រះរាជ​អាជ្ញា​ចេញដិកាបញ្ជាអោយ​ សាន្ត​ សុខុម​ ចូលខ្លួន​មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ពី​បទ​ហឹង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ​ ។

គួរំលឹកផងដែរថា មន្ត្រីអាវុធហត្ថមួយរូបឈ្មោះ សាន​ សុខុម​ ពាក់ស័ក្កិ៤ បានដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួននៅកន្លែងលេងអ៉ិនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម បានប្តឹងទៅលើឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី បានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកឡុក មកភ្ជង់គំរាម និងវាយទៅលើអ្នកទាំងពីរនាក់ខាងលើជាច្រើនដៃ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចយើងបានធ្វើការស្រាជ្រាវរកឈ្មោះ សាន្ត សុខុម តែឈ្មោះនេះ មិននៅក្នុងលំនៅឋានទេ តាមពត៌មានបឋម គេចខ្លួនទៅរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here