Update: មនុស្សសរុប១៤,៣៧៦នាក់ជាសះស្បើយពី COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន

0
343

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១៤,៣៧៦នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១,៨២៤នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១៤,៣៧៦នាក់ដូចខាងលើ។ បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ២,០០៤នាក់ ខណៈ ៧៤,១៨៥នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

គួរបញ្ជាក់តាមគណៈកម្មការខាងលើនេះថា អ្នកជំងឺ COVID-19 ចំនួន ១១,៩៧៧នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥,២៤៨នាក់កំពុងស្ថិតនៅក្នុងការពិនិត្យនៅឡើយ ដោយសារសង្ស័យថា អាចឆ្លងវីរុស COVID-19។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញដដែល មនុស្សរហូតដល់ ២៥,០១៤នាក់បានចាកចេញពីមណ្ឌលត្រួតពិនិត្យនានា ក្រោយពីពួកគេ មិនត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here