ព្រះសីហនុ ៖ មន្ទីរពេទ្យចិនមួយនៅក្នុងក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរខេត្តបិទ កាលពីថ្ងៃទី១៨ កុម្ភៈនេះ ដោយសារគ្មានលិខិតអនុញ្ញាត និងបំភ្លៃព័ត៌មានអំពីវីរុសខូវីដ-១៩ (Covid 19)។
មន្ទីរពេទ្យរបស់ជនជនចិន ដែលត្រូវបានបិទ មានឈ្មោះ ថៃ ខាង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមកំណត់ហេតុរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីកំឡុងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នាក់ឈ្មោះ Su Yong Yun បានទៅព្យាបាលនៅមន្ទីរពេទ្យនេះ ដោយមិនមានអាការៈក្តៅខ្លួននោះទេ នៅពេលនោះមន្ទីរពិនិត្យសង្ស័យថា មានវីរុសកូរ៉ូណា។ បន្ទាប់ពីទទួលបានដំណឹងនេះ អាជ្ញាធរខេត្តបានអន្តរាគមន៍ភ្លាមៗ ដោយសម្រេចយកសំណាករបស់ជនជាតិចិនដែលសង្ស័យនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលជនជាតិចិនរូបនោះ មិនមានវីរុសកូរ៉ូណានោះទេ។
ប៉ុន្មានថ្ងៃក្រោយមក ជនជាតិចិនដដែលរូបនោះ បានទៅពិនិត្យនៅមន្ទីរពេទ្យ ថៃ ខាង ជាថ្មី ហើយមន្ទីរពេទ្យនៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណា។ ដោយមិនអស់ចិត្តឈ្មោះ Su Yong Yun បានមកពិនិត្យនៅមន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាករបស់អ្នកជំងឺទៅពិនិត្យជាថ្មីម្តងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលបញ្ជាក់ថា គ្មានវីរុសកូរ៉ូណាទេ៕
ប្រភព៖ ហ្វេសបុក