ក្មេងចិត្តសឿងម្នាក់ទាស់ពាក្យសម្តីតិចតួចទាញកាំបិតខ្វែវកាប់ភាគីរបួសធ្ងន់ត្រង់ក…

0
759

ពោធិ៍សាត់៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីហិង្សាបណ្ដាលក្មេងប្រុសម្នាក់រងរបួសផ្ដើមចេញពីទំនាស់ពាក្យសម្ដីបន្តិចបន្តួច។

ជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកកាំបិតកាប់ជនរងគ្រោះឈ្មោះ ហ៊ីម ជីនឡុង ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើរងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលចាត់ការតាមនីតិវិធីចំណែកជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


ប្រភព៖ ហេ្វសបុក

LEAVE A REPLY

Please enter your comment!
Please enter your name here