រដ្ឋបាលរាជធានីភ្នំពេញ ជំរុញបណ្តាខណ្ឌ សង្កាត់ និងក្រុមហ៊ុនស៊ីនទ្រី ត្រូវរួមគ្នាប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យមានបរិស្ថានល្អ ទីក្រុងភ្នំពេញស្រស់បំព្រង

0
418

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញអោយក្រុមហ៊ុនប្រមូលសំរាម នៅតាមបណ្តាសង្កាត់រាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យមានបរិស្ថានល្អ ទីក្រុងភ្នំពេញស្រស់បំព្រង ស័កសមជាទីក្រុងទាន់សម័យ ។ រដ្ឋបាលរាជធានីដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភបាលរាជធានី បើកកិច្ចប្រជុំជាមួយ ប្រធានមន្ទីរបរិស្ថាន អភិបាលខណ្ឌទាំង១២ និងចៅសង្កាត់ទាំង ១០៥ ព្រមទាំងតំណាងក្រុមហ៊ុនស៊ីនទ្រី នាព្រឹកថ្ងៃ ពុធ ៩កើត ខែអាសាឍ ឆ្នាំ ច ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨នេះ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៏ថា បច្ចុប្បន្នបញ្ហាសំរាម គឺជាបន្ទក់ដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានការលំបាកក្នុងការដោះស្រាយ ព្រោះវាបានបង្កឲ្យមានភាពស្មុគស្មាញ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ពិសេស បង្កឲ្យបាត់បង់សោភ័ណភាពរាជធានី  ដែលបញ្ហានេះ ភ្នាក់ងារប្រមូលសំរាមនៅតាមសង្កាត់ ក្នុងខណ្ឌនីមួយ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនស៊ីនទ្រី ត្រូវពង្រឹងការងារប្រមូលសំរាមនេះឡើងវិញ។ ឯកឧត្តមថា មួយរយះពេលនេះ មានបញ្ហាសំរាមកក់ស្ទះហើយជួនពេលជិតបោះឆ្នោត  សូមខណ្ឌ សង្កាត់ និងភ្នាក់ងារប្រមូលសំរាម ត្រូវសាមគ្គីគ្នា បានអាចធ្វើអោយទីក្រុងភ្នំពេញកាត់បន្ថយការកកស្ទះសំរាម ។ ឯកឧត្តម បានបន្ថែមទៀតថា អភិបាលរងខណ្ឌត្រូវដាក់ផែការ រឿងបញ្ហានេះ  ពីព្រោះថាមិនអោយសង្កាត់ចុះទៅយកសំរាមទេ  តែសង្កាត់ត្រូវផ្តល់ដំណឹងទៅដក់់ថ្នាក់ខណ្ឌ ហើយបញ្ជូនព័ត៌មាននេះមករដ្ឋបាលរាជធានី ដើម្បីទាក់ទងទៅខាងនឹងសំណល់រឹង ដើម្បីឲ្យក្រុមហ៊ុនស៊ីនទ្រីធ្វើការងារនេះ  ។ ឯកឧត្តម បន្តថា បញ្ហាមានច្រើនមិនមែនមានតែមួយចំណុចនឹងទេ ហើយកំដោះសារថា ទើបតែយកចេញ ស្រាប់ប្រជាពលរដ្ឋទើបមកដាក់នោះទេ ប៉ុន្តែរឿងនេះអាចទទួលយកបាន មួយទៀតនៅទ្រូងផ្លូវមានដីនឹងសំរាមគឺមិនអាចទទួលយកបានឡើយ ។ហើយនៅលើទ្រូងផ្លូវបើបោសហើយគឺមិនអាចយកមកដាក់ទៀតឡើយ  សូម្បីតែគ្មានការឧបត្ថមក៏ដោយ ក៏ត្រូវសង្កាត់ភ្នាក់ងារធ្វើកិច្ចការងារនេះដែរ ខណ្ឌត្រូវមើលកិច្ចការងារនឹងអោយបានល្អ ក្នុងនាមក្នុងខ្លួនជាម្ចាស់តំបន់  ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវស្គាល់ម្ចាស់ការខ្លួនឯងអោយច្បាស់  ហើយឫក៏គិតថាខ្លួនមិនមែនជាអ្នកយកលុយ គឺក្រុមហ៊ុនស៊ីនទ្រីទេ ជាអ្នកយកលុយ ប៉ុន្តែដ៏ពេលមានបញ្ហាកកស្ទះសំរាម ធ្វើឲ្យកង្វក់ក្នុងមូលដ្ឋានរបស់ខ្លួនទៅវិញ  ចឹងការងារនេះត្រូវពឹងផ្អែកទៅលើខណ្ឌជាចំបង ត្រូវត្រួតពិនិត្យបញ្ហានេះ ត្រូវមានរបបប្រចាំការ ប្រចាំម៉ោង  នឹងត្រូវមើលពីប្រជាពលរដ្ឋ បើកអាជីវកម្មលាងម៉ូតូលាងឡាន ប្រហារទឹកចូលថ្នល់ គឺខណ្ឌមិនបានមើលទាំងអស់រឿងនេះ ។

ឯកឧត្តមបញ្ជាក់ទៀតថា ឥឡូវមានឡាន់បោសថ្នល់ថែមទៀត ហើយកិច្ចការនេះបន្ទុកខណ្ឌសង្កាត់ គឺខណ្ឌត្រូវធ្វើកិច្ចការងារនេះជាមួយសង្កាត់អោយបានម៉តចត់ ហើយកិច្ចការងារនេះគឺអាចជៀសផុតទេ វាជាកិច្ចការងាររបស់យើងត្រូវតែអនុវត្តន៍ ហើយចំពោះបញ្ហាទុកដាក់ប្រមូលសំរាមនេះ រដ្ឋបាល សាលារាជធានីភ្នំពេញមានគម្រោងស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីបង្កើតជាឡនៅតាមសង្កាត់ ខណ្ឌជាយក្រុងសម្រាប់ដុតសំរាមចោល ដើម្បី កាត់បន្ថយការដឹកជញ្ជូន និងទុកដាក់សំរាមតែ១កន្លែង។

សូមបញ្ជាក់ផងដែរថា ក្នុងមួយសង្កាត់ទាំង១០៥ មានភ្នាកងារប្រមូលសំរាមចំនួន ២នាក់ ដែលទទួលប្រាក់ឧបត្ថមពីរដ្ឋហើយ ភារកិច្ចអនុវត្តតាមសង្កាត់រៀងៗខ្លួន ចំណែកសំរាមនៅរាជធានីភ្នំពេញ មានចំនួន១ពាន់ ៦រយតោន ត្រូវបានដឹកចេញជារៀង រាល់ថ្ងៃ ឆ្ពោះទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here