អ្នកគាំទ្របាល់ទាត់ជនជាតិជប៉ុនមិនថាទៅដល់ទីណាឫកន្លែងណាតែងតែបង្ហាញនូវសកម្មភាពល្អនិងមានសណ្ដាប់ធ្នាប់ ដែលធ្វើអោយសារពត៍មានជាច្រើនចាប់អារម្មណ៍ដោយសារតែអ្នកគាំទ្រជម្រើសជាតិបាល់ទាត់ជប៉ុនទាំងនេះបានដើរប្រមូលសំរាមរបស់ខ្លួននិងកន្លែងក្បែរនោះទៅបោះចោលបន្ទាប់ពីការប្រកួតបានបញ្ចប់ គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតវគ្គសន្សំពិន្ទុនេះដោយក្រុមជម្រើសជាតិជប៉ុនបានយកឈ្នះក្រុមជម្រើសជាតិកូឡុមប៊ី ដោយលទ្ធផល ២ ទល់នឹង ១ កាលពីថ្ងៃទី ១៩ កន្លងទៅនេះ។ យ៉ាងណាមិញក៏មានគណនី Twitter មួយឈ្មះ macaroni_O បានហៅសកម្មភាពនេះគឺជាទង្វើរដ៏គួរអោយកោតសរសើរនិងគួរអោយគោរព។
Japanese fans are the best! ??? #COLJPN #WorldCup pic.twitter.com/8ygiLYYWDL
— julie (@pinkys421) June 19, 2018
ក៏ដូចជាគណនី Twitter មួយមានឈ្មោះថា @pinkys421 បានហៅអ្នកគាំទ្រជប៉ុនថាជាអ្នកគាំទ្រដែលល្អខ្លាំងណាស់។ ហើយនេះក៏មិនមែនជាលើកទីមួយទេដែលពួកគេធ្វើបែបនេះ នៅចាំបានថាកាលពី World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេសីុលក៏ពួកគេធ្វើបែបនេះដែរបន្ទាប់ពីការប្រកួតបានបញ្ចប់។ ជនជាតិជប៉ុនត្រូវបានអ្នកនិយមលេងអ៊ីនធឺណែតសរសើរពីសកម្មភាពល្អនិងភាពរស់នៅស្អាតរបស់ពួកគេ។
ប្រែសម្រួល ៖ RathDy