យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បុរសជាជនជាតិចិនមួយរូបបាននាំយកអំណោយ និងថវិកាជាច្រើនមកចែកជូនដល់សិស្សនៅក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ។ បុរសម្នាក់ដែលពាក់គ្រឿងអលង្ការស្រោចខ្លួន និងមានអង្គរក្សយាមកាមនោះ ត្រូវបានគេនៅចាំថាជាមហាសេដ្ឋី ជំនួញជនជាតិចិន ហើយបានឈ្នះលុយពីការលេងល្បែងកាសុីណូ ថែមទាំងជះលុយជារាប់សិបលានដុល្លារហុងកុង ដើម្បីបាចអោយមនុស្សនៅក្នុងផ្សារទំនើបរើសប្រសាច ជាពិសេសវីដេអូនោះត្រូវបានល្បីពេញបណ្តាញសង្គមជុំវិញពិភពលោកថែមទៀតផង។
បុរសជនជាតិចិននោះ Wong Chi-Hua អាយុ៣៥ឆ្នាំ ជាពាណិជ្ជករជនជាតិចិន ដែលធ្វើជំនួញនៅម៉ាឡេស៊ី ផ្នែកអចលទ្រព្យ និងតែងតែមានសកម្មភាពផ្នែកអំពើមនុស្សធម៌ជាច្រើន រហូតបានទទួលកិត្តនាមពិសេសពីសំណាក់ រាជវង្សានុវង្សនិងរដ្ឋាភិបាលរបស់ម៉ាឡេស៊ី៕
សូមទស្សនាវីដេអូ