ប្រជាពលរដ្ឋទាំងអស់ គួរតែតមអាហារបីប្រភេទ ដើម្បីជៀសវាងកើតជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម

0
709

(ភ្នំពេញ) រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុ ងការថែរក្សាសុខភាព ពិសេសការពិសាអាហារ ដែលមានរសជាតិ ប្រៃ ផ្អែម និងខ្លាញ់ច្រើនពេក ដើម្បីជៀសវាង កើតជំងឺដាច់សរសៃឈាម លើសឈាម បេះដូង និងទឹកនោមផ្អែម ។

រដ្ឋមន្ដ្រីថ្លែងទៀតថា «ជាងនេះទៅទៀត នៅក្នុងរដូវភ្លៀងធ្លាក់នេះ ត្រូវបោសសម្អាត និងមានអនាម័យ ទំាងក្នុង និងជុំវិញលំនៅដ្ឋានដែលខ្លួនរស់នៅ ពិសេសលុបបំបាត់របស់ដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន ម៉ូតូ កង សំបកដូង និងសម្រាប់សំបកកំប៉ុងជាដើម ដោយមុននឹងបោះចោល ត្រូវដាក់វាយក្បាល និងបាតកំប៉ុង ដើម្បីកុំឲ្យដក់ទឹកបាន ដែលធ្វើឲ្យមានប្រភពកកើតនៃដង្កូវទឹក ក្លាយទៅជាមូសខ្លា ដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ដល់កូនចៅរបស់យើងទាំងកុមារ និងមនុស្សធំដូចគ្នា។លើសពីនោះ ពីក្រោកពីដំណេក ត្រូវងើបអង្គុយមួយសន្ទុះ ដើម្បីឲ្យសរសៃឈាមដើរបានស្រួល ទើបយើងងើបចេញពីគ្រែគេង»។ ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here