មកមើលប្រវត្តិរូបកីឡាអ៊ីស្លង់ ១១នាក់ ពិតជាមិនធម្មតាមែន ដែលចង់ទប់ទល់ជាមួយ Argentina បានដែរទេ

0
266

ប្រទេសអ៊ីស្លង់​ជា​ប្រទេស​តូច​មួយ​នៅ​លើ​លោក​នេះ ​ដែល​មាន​ប្រជាជន​ត្រឹម​៣​សែនប៉ុណ្ណោះ​  ​ ហើយអ្វីដែលមិនគួឲ្យថា គ្រូ​បង្វឹក​របស់ពួក​គេ ​ជា​ពេទ្យ​ធ្មេញសោះ ដែលអាចបង្វាត់ឲ្យលេងបានយ៉ាងល្អបែបនេះ ។  ហើយកក្នុងនោះដែល កីឡាករ​៧​នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិនេះ ​គឺ​ជា​កសិករ ។ ហើយអាជីបរបស់កីឡា ខ្សែ​បម្រើ Gylfi Sigurdsson ​ជា​អ្នក​រក​ត្រី ​និង​មាន​ក្រុមហ៊ុន​តូច​មួយ​របស់ខ្លួន​ឯង។ ចំណែកឯខ្សែ​ប្រយុទ្ធ Jon Dadi Bodvarsson ​ជា​អ្នក​ធ្វើ​ការ​នៅ​ការ៉ាស់​សាំង និងអ្នក​ចាំ​ទី Halldórsson ​ធ្លាប់​ធ្វើ​ជា​អ្នក​ដឹក​នាំ​រឿង ​ហើយ​លោក​បញ្ជាក់​ថា​ក្រោយ​ចូល​និវត្តនឹងត្រលប់​ចូល​ វិស័យ​ភាពយន្ដ​វិញ។ ​ក្នុង​ប្រទេស​នេះ ​មិន​មាន​លីគ​អាជីព​នោះ​ទេ ពោល​គឺ​មាន​ត្រឹម​ពាក់​កណ្ដាល​អាជីព​ប៉ុណ្ណោះ ។ អ្វីដែលពិបាកនោះ  នៅទីនោះកីឡាករ​អាច​លេង​បាល់​បាន​តែ​រដូវ​ក្ដៅ​ប៉ុណ្ណោះ ​ព្រោះ​ប្រទេស​នេះ​ត្រជាក់​ខ្លាំង​ណាស់។ ចំពោះកីឡដ្ឋាន​ធំ​បំផុត​របស់​អ៊ីស្លង់ ​ដាក់​មនុស្ស​បាន​ត្រឹម​៦ ៧០០​នាក់ និងក្នុង​វិស័យ​បាល់ទាត់​នេះ ​អ៊ីស្លង់​ពិត​ជា​បង្ហាញ​ថា​ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ នេះទល្ធផលរបស់ពួកគេ (ស្មើអាហ្សង់ទីន ឈ្នះក្រូអាត ឈ្នះទួរគី ឈ្នះ អង់គ្លេស និងស្មើព័រទុយហ្គាល់ជាដើម)។ អ្វីដែលអស្ចារ្យនោះ គឺ ​World Cup ​ឆ្នាំ២០១៨​នេះ ​ប្រជាជន​៣​ម៉ឺន​នាក់​ឬ​ស្មើ​នឹង​១០​% ​បាន​មក​ទស្សនា​ផ្ទាល់ និងអ្នក​គាំទ្រ អ៊ីស្លង់ ​ពិត​ជា​អ្នក​គាំទ្រក៏​គំរូ​ជាមួយ នឹងការទះដៃយ៉ាងស្រុះគ្នា ហើយពួកគេនឹងរំពឹងថាក្រុមរបស់ពួកនឹងទទួលជោគជ័យ ក្នុង World Cup ឆ្នាំ ២០១៨នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here