អ្នកនិយមលេង​អ៊ីនធឺណែតកំពុង​វែក​ញែក​អំពី​ភាព​ខុស​គ្នា​រវាង​ Red Velvet, Black Pink និង​ TWICE

0
577

ក្រុម​អ្នក​និយម​លេង​អ៊ីនធឺណែត​មួយ​ចំនួន​មាន​ការ​លើក​ឡើង​​និង​ពីភាក្សា​​ពី​ភាព​ខុស​គ្នា​សំខាន់​ៗ​មួយ​ចំនួន​ (លក្ខណះ និង​​ សកម្មភាព)​រវាង​ក្រុម​តារា​ចម្រៀង​ស្រី​នៅ​ក្នុង​ក្រុមហ៊ុន​ ៣​ ផ្សេង​គ្នា​មាន​ដូច​ជា​ក្រុម​ Red Velvet, Black Pink និង​ TWICE ។
ទាំង​នេះ​គឺ​ជា​ Post របស់​​អ្នក​និយម​លេង​អ៊ីនធឺណែត​មួយ​ចំនួន​ដែលយើង​​បាន​ប្រមូល​មក​ដោយ​យក​ចិត្ត​ទុក​ដាក់​ដែល​បាន​ពិពណ៍​នា​អំពី​ក្រុម​នីមួយ​ៗ​ដូច​ខាង​ក្រោម​ ៖

ក្រុ​ម​ចម្រៀង​ស្រី​ TWICE
« TWICE មាន​គំនិត​លក្ខណះ​រស់រវើក​ និង​ ស្រស់​ស្រាយ​។ ជា​ប្រភេទ​នៃ​អារម្មណ៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ (CheerLeader) ដល់​យុវជន​​វ័យ​ជំទង់​! ខ្ញុំ​គិត​ថា​សម្រាប់​គំនិត​បែប​នេះ​ TWICE គឺ​​ល្អ​បំផុត។ ​»

ក្រុម​ចម្រៀង​ស្រី​ Red Velvet
«Red Velvet គឺ​ដូច​ជា​លក្ខណះ​ព្រេង​និទាន​។ ពួកគេមាន​ទិន្នា​ការ​ដាក់​ជា​ច្រើន​នៃ​ការ​សង្កត់​ធ្ងន់​លើ​អត្ថ​ន័យ​មួយ​ចំនួន​នៅ​ក្នុង​បទ​ចម្រៀង​ និង​ការ​រៀប​រាប់​ពី​សាច់​រឿង​របស់​ពួកគេ​គឺ​គួរ​អោយ​ចាប់​អារម្មណ៍​។ វា​គ្មាន​បញ្ហា​អ្វី​ទេ​ចំពោះ​គំនិត​បែប​នោះ។​ ​»

ក្រុម​ចម្រៀង​ស្រី​ Black Pink
«Black Pink មើល​ទៅ​គ្រាន់​តែ​ជា​ក្រុម​ចម្រៀង​ស្រី​សមញ្ញ​…តែ​ពេល​ដែល​អ្នក​បាន​មើល​វីដេអូ​បទ​ចម្រៀង​ ” As If It’s Your Last ” និង​ ” Stay ” វា​មិន​ត្រឹម​តែ​ជាក្រុម​​ក្មេង​ស្រី​ធម្មតា​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​អោយ​វា​លេចធ្លោ​និង​ពិសេស​បាន​យ៉ាង​ល្អ​»

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here