សម័យប្រជុំរដ្ឋសភា លើកទី១០ នីតិកាលទី៥ រដ្ឋសភាកម្ពុជា អនុម័តទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់ចំនួន២

0
320

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំ លើកទី១០ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ វត្តមានតំណាងរាស្រ្តពេលផ្តើមសម័យប្រជុំ មានចំនួន ១០៣រូប។

អង្គសភាបានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន២ មកពិភាក្សា និងអនុម័ត រួមមាន៖

១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។

២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។

ចំពោះលទ្ធផលនៃសម័យប្រជុំរដ្ឋសភា នាថ្ងៃនេះ មានដូចខាងក្រោម៖

១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។

សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៣មាត្រា។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នកអានជូន អង្គសភាពី        របាយការណ៍នៃលទ្ធផលពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

អង្គសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នេះមួយមាត្រាម្តងៗ ដែលមានលទ្ធផលដូចខាងក្រោម៖

– អង្គសភា បានអនុម័តយល់ព្រម ទទួលយកសេចក្តីព្រាងច្បាប់ មកពិចារណា មានចំនួន ១០៤សំឡេង។

– អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា១ មានចំនួន ១០៤សំឡេង។

– អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា២ មានចំនួន ១០៤សំឡេង។

– អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា៣ មានចំនួន ១០៤សំឡេង។

– អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ១០៤ សំឡេង។

២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេម បូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។

សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នកអានជូនអង្គសភាពី        របាយការណ៍នៃលទ្ធផលពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

អង្គសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នេះ មួយមាត្រាម្តងៗ ដែលមានលទ្ធផលដូចខាងក្រោម៖

– អង្គសភា បានអនុម័តយល់ព្រម ទទួលយកសេចក្តីព្រាងច្បាប់ មកពិចារណា មានចំនួន ១០៤សំឡេង។ សមាជិករដ្ឋសភាចំនួន១រូប បានឡើងមានមតិគឺ ឯកឧត្តម ឈាង វុន ។

– អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា១ មានចំនួន ១០៤សំឡេង។

– អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា២ មានចំនួន ១០៤សំឡេង។

– អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា៣ មានចំនួន ១០៤សំឡេង។

– អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ១០៤ សំឡេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here