រដ្ឋបាលរាជធានីគ្រោងកែលំអរសួនច្បារនិងដាំដើមឈើតាមផ្លូវនានាឲ្យទៅជាទីក្រុងបៃតង

0
223

ដើម្បីបង្កើនអោយមានបរិស្ថានបៃតងកាន់ច្រើននៅរាជធានីភ្នំពេញ អភិបាលសាលារាជធានីភ្នំពេញ ធ្វើការកែលំអរសួនច្បារនិងគ្រោងដាំដើមឈើនៅតាមបណ្តាផ្លូវនានានៅរាជធានី ដើម្បីអោយបរិយាកាសបៃតងច្រើន។

ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទាំង១២ នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “កំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងខ្លាំង ជាពិសេស សំណង់អគារតូចធំ អគារខ្ពស់ៗ បុរីសំណង់ផ្សេងៗ មានការរីកដុះដាល យ៉ាងច្រើននៅក្នុងរាជធានីភ្នំពេញ។ តែម្ចាស់អគារទាំងអស់នោះមិនបានគិតគូរអោយមានបរិយាកាសបៃតងនោះទេ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ មានផែនការដើម្បីដាំដើមនៅតាមបណ្តាផ្លូវនានា ក្នុងបំណងអោយលំហរបៃតង”។

មុននឹងឈានទៅដល់ការដាំដើមឈើបង្កើតអោយបរិយាកាសបៃតងនេះ ឯកឧត្តមអភិបាលរាជធានី ក៏បានអោយមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមន្ទីរសាធារណៈការនិងដឹកជញ្ជូន ត្រូវចុះមើលពីស្ថានភាពដើមឈើដែលមានស្រាប់ មានអាយុកាលជាយូឆ្នាំហើយ ថាតើអាចបន្តទុកនៅបន្ត ឬត្រូវដកឬកាប់ចេញ ដោយសារមានដើមឈើខ្លះមានអាយុកាលប្រមាណជាង១០០ឆ្នាមក៏មានដែរ ដើម្បីជៀសវាងការដួលរលំមកលើលំនៅដ្ឋាន ឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានី។

ឯកឧត្តម ឃួង ស្រេង បានអោយមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការថែបំប៉ម ឫក៏រៀបចំគិតគូដាក់ជីបំប៉មសុភាពដើមឈើឲ្យមានភាពប្រសើរ និងត្រូវកាប់រះមែកចេញ ដើម្បីឲ្យមែកដែលពុកផុយ ដោយសារនៅរដូវស្សា តែងតែមានខ្យល់ភ្លៀងកន្ត្រាក់។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អោយដឹងដែរថា “រដ្ឋបាលរាជធានី គិតគូពង្រីកនិងដាំបន្ថែមនូវតំបន់បៃតង ឬលំហរបៃតង ឲ្យមានច្រើនថែមទៀតនៅក្នុងរាជធានីភ្នំពេញ ស្របតាមផែនការមានស្រាប់។ លោកបន្តថា ការដាំដើមឈើអោយមានបរិស្ថានបៃតងនេះ ដើម្បីបង្កើនសោភណ្ឌភាពទីក្រុងភ្នំពេញ ស្របជាមួយនឹងសំណង់អាគារដែលធំស្កឹមស្កៃដែលមានស្រាប់ ហើយយើងត្រូវដឹងថាដើមឈើគឺបង្កើតឧកស៊ីសែននៅពេលថ្ងៃ វាជាចំណែកមួយសំរាប់ផ្តល់ឲ្យមនុស្ស សត្វដែលមានជីវិតទាំងអស់ ហើយវាស្រូបទៅវិញនូវឧស្ម័នជាតិពុលផ្សេងៗ ដែលកើតចេញពីផ្សែងឧស្សាហ៍កម្ម និងម៉ូតូរថយន្តផងដែរនៅក្នុងរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here