សម្តេចតេជោ៖ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍៣ដង អាចប្រឈមនឹងការដកសិទ្ធិមិនឲ្យបើកបរ ចាប់ពី១ឆ្នាំទៅ…….

0
322

ខណៈដែលគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំងទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស កាលពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រឱ្យធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដើម្បីពិន័យឱ្យកាន់តែធ្ងន់ធ្ងរ សម្រាប់អ្នកបើកបរល្មើសច្បាប់ ពោលគឺសម្តេចបានគាំទ្រឲ្យមានការធ្វើយ៉ាងតឹងរឹងចំពោះអ្នកល្មើសច្បាប់ ដោយធ្វើការដកសិទ្ធិមិនឲ្យបើកបរ នៅពេលដែលអ្នកបើកបរបានល្មើសច្បាប់ចំនួន៣ដង។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ “ជាធម្មតាអ្នកបើកបរតែងតែមានប័ណ្ណបើកបរ ប្រសិនបើអ្នកឯងល្មើសច្បាប់ម្តង ត្រូវគឹបម្តង និងផាកពិន័យ ហើយប៉ូលិសគ្រប់ទីកន្លែងត្រូវសម្គាល់ថាអាគឹបហ្នឹងបានបំពានម្តងហើយ។ ដល់ខុសលើកទី២ ត្រូវគឹបម្តងទៀត និងផាកពិន័យទ្វេដង ហើយលើកទី៣ ផាកទ្វេដងដដែរ ហើយដល់ឱកាសដកសិទ្ធមិនឲ្យបើកបរ ១ឆ្នាំ​ឬ២ឆ្នាំ ទាល់តែផុតរយៈពេល១ឆ្នាំ ឬ២ឆ្នាំចាំឲ្យសិទ្ធិបើកបរឡើងវិញ”។

សម្តេចបានបញ្ជាក់ថា បើមិនធ្វើដូច្នេះទេ ជនបង្កឱ្យមានល្មើសច្បាប់នឹងនៅតែបន្តបំពានច្បាប់ ព្រោះជនបង្កទាំងនោះអាងទៅលើទឹកប្រាក់។ ហើយការធ្វើបែបនេះមិនមែនចង់ដាក់ទណ្ឌកម្មអ្វីទេ គឺធ្វើនេះ ដើម្បីការពារសុវត្ថិភាព និងជីវិតរបស់ប្រជាពលរដ្ឋដោយសារតែអ្នកបើកបរមួយចំនួនបង្កឱ្យមានបទល្មើសច្រើនដងពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here