ដើមឈឺមិនដឹងអីសោះ នារីពីរនាក់ជិះម៉ូតូទៅបុករបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់…សៀមរាប

0
312

សៀមរាប: ករណីស្រី្តម្នាក់រជិះម៉ូតូទៅបុកដើមឈើនៅតំបន់អង្គរ បណ្តាលឲ្យដួលបោកក្បាលស្លាប់ ចំណុចភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០​ ខែកុម្ភ: ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នា០២នាក់ ដោយទី០១ឈ្មោះឆាត ស្រីលីន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប(ស្លាប់)។
ទី០២ឈ្មោះឈួន យ៉ាម៉ី ភេទស្រី អាយុ១៩ឆ្នាំ​រស់នៅភូមិទួលគ្រួស ឃុំឃុនរាម​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(របួសធ្ងន់)។ ចំណែកម៉ូតូម៉ាកHondaស៊េរី២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1R-7280។

ជនរងគ្រោះបញ្ជូនទៅសង្គ្រោះភ្លាម ៗ ​ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ប្រភព​​​​​​៖ ហ្វេសបុក

LEAVE A REPLY

Please enter your comment!
Please enter your name here