ព្រះសីហនុ៖ ដើម្បីធ្វើឲ្យឆ្នេរសមុទ្រក្រុងកំពង់សោមកាន់តែមានសោភ័ណ្ឌភាពស្រស់ស្អាត និងមានភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិចូលទៅទស្សនាកំសាន្ត នាព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះរួមមាន អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំកែលម្អឆ្នេរខ្សាច់កោះពស់ របស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៉ិនវេសមេនគ្រុប អិលធីឌី ស្ថិតនៅលើកោះពស់ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយ៖ NCN Daily